ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​កើន​ដល់​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​​នៅ​អាមេរិក គឺ​ជាង ៧៥.០០០


រូបឯកសារ៖ បុគ្គលិក​ពេទ្យ កំពុង​ថែទាំ​អ្នកជម្ងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ចេះ​តែ​បន្ដ​កើនឡើង អភិបាល​រដ្ឋ​មួយ​ចំនួន​បន្ដ​ផ្ញើ​សារ​ផ្សេងៗ​គ្នា​ អំពី​វិធី​ដោះស្រាយ​វិបត្តិ​សុខភាព​ពិភពលោក​នេះ។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ជាង ៧៥.០០០ ករណី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ខ្ពស់​បំផុត​មិន​ធា្លប់​មាន​ពី​មុន​មក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​បណ្ដាញ​សារព័ត៌មាន New York Times។

ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ចេះ​តែ​បន្ដ​កើនឡើង អភិបាល​រដ្ឋ​មួយ​ចំនួន​បន្ដ​ផ្ញើ​សារ​ផ្សេងៗ​គ្នា​ អំពី​វិធី​ដោះស្រាយ​វិបត្តិ​សុខភាព​ពិភពលោក​នេះ។

ករណី​ឆ្លង​ថ្មី​ជាង ៦០.០០០ ករណី​កំពុង​កើត​មាន​ជាង​រៀងរាល់​ថ្ងៃ ដែល​តម្រូវ​ឲ្យ​ហាង​ទំនិញ Walmart ដែល​ជា​ហាង​លក់​រាយ​ធំ​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក តម្រូវ​ឲ្យ​អតិថិជន​ពាក់​ម៉ាស់​នៅ​គ្រប់​សាខា​ទាំង ៥.០០០ កន្លែង​របស់​ខ្លួន។

អភិបាល​រដ្ឋ Alabama អ្នកស្រី Kay Ivey បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចាប់​ផ្ដើម​ពាក់​ម៉ាស់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ខណៈ​ដែល​រដ្ឋ​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ថ្មី​ជិត​ ៥០ ករណី​កាល​ពី​ថ្ងៃ​ពុធ។ ចំណែក​ឯ​អភិបាល​រដ្ឋ Montana លោក Steve Bullock បាន​ចេញ​បទបញ្ជា​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់​នៅ​គ្រប់កន្លែង​ទាំងអស់ រួម​ទាំង​នៅ​តាម​ទីសាធារណៈ​ដែល​បិទជិត នៅ​តាម​សង្កាត់​ដែល​មាន​មនុស្ស ៤ ឬ ៥ នាក់​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ Georgia វិញ ដែល​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជិត ៣.៩០០ ករណី អភិបាល​រដ្ឋ​នេះ លោក Brian Kemp បាន​ចេញ​បទបញ្ជា​ថ្មី​មួយ ដែល​ហាមឃាត់​មិន​ឲ្យ​រដ្ឋ​នេះ​អនុវត្ត​វិធានការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់ ប៉ុន្តែ​លោក​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ក្លា​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG