លោកប្រធានាធិបតី Donald Trump គ្រោងតែងតាំងផលិតករភាពយន្តឯកសារអភិរក្សនិយម លោក Michael Pack ឲ្យកាន់តំណែងជាប្រធានគណៈអភិបាលការផ្សាយ Broadcasting Board of Governors នេះបើតាមការជូនដំណឹងរបស់សេតវិមាន។
BBG ជាទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធដែលមើលការខុសត្រូវលើសំឡេងសហរដ្ឋអាមេរិក និងស្ថាប័នផ្សាយព័ត៌មានឯទៀតដែលទទួលមូលនិធិពីសភាសហរដ្ឋអាមេរិក។
លោក Pack ជាប្រធាននៃផលិតកម្ម Manifold Productions ដែលជាក្រុមហ៊ុនភាពយន្តនិងទូរទស្សន៍ឯករាជ្យមួយ។
លោកមានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យផ្សព្វផ្សាយទាំងអស់ ដែលរួមមានធ្លាប់កាន់តំណែងជាអនុប្រធានជាន់ខ្ពស់នៃសហគ្រាសសម្រាប់ការផ្សព្វផ្សាយសាធារណៈ ព្រមទាំងជានាយកនៃសេវាភាពយន្តនិងទូរទស្សន៍របស់បណ្តាញផ្សាយ Worldnet នៃអតីតទីភ្នាក់ងារព័ត៌មានសរអា USIA ផង។
បើសិនជាទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Pack នឹងជំនួសលោក John Lansing ជានាយកប្រតិបត្តិរបស់ BBG។ អាណត្តិរបស់លោកមានរយៈពេល៣ឆ្នាំ៕