ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump តែងតាំង​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​ជា​រដ្ឋមន្ត្រី​ពេញសិទ្ធ


រូបឯកសារ៖ លោក Chad Wolf រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​សន្តិសុខ​មាតុភូមិមកទល់មូលដ្ឋានទ័ពអាកាសអាមេរិកក្នុងរដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Chad Wolf រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​សន្តិសុខ​មាតុភូមិមកទល់មូលដ្ឋានទ័ពអាកាសអាមេរិកក្នុងរដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​នឹង​តែងតាំង​លោក Chad Wolf រដ្ឋមន្ត្រី​ស្តីទី​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ពេញសិទ្ធ។

លោក​ប្រធានាធិបតី Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​មាន​ការសប្បាយ​រីករាយ​សូម​ជម្រាប​ជូន​សាធារណជន​អាមេរិកាំង​ថា លោក Chad Wolf រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹងត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ពេញ​សិទ្ធ។ លោក Chad បាន​ធ្វើ​ការងារ​ដ៏អស្ចារ្ស ហើយ​យើង​សូម​សម្តែង​នូវអំណរ​គុណ​ចំពោះ​ការ​បម្រើ​ការ ងារ​របស់លោក»។

លោក Wolf បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ស្តីទី​ជិត​មួយ​ឆ្នាំ។

លោក Wolf បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​មាន​កិត្តិយស​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Trump ឲ្យ​ដឹកនាំ​បុគ្គលិក​របស់​ក្រ សួង​សន្តិសុខ​មាតុភូមិ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​អាមេរិកាំង។ ស្របពេល​ដែល​មាតុ ភូមិ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ពួក​អ្នក​ឆ្លៀត​ឱកាស​ហិង្សា ពួក​ទុច្ចរិត​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ និងអង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស បេស កកម្ម​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង»។

លោក Wolf ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មួយ​ខែ​បន្ទាប់ពី​លោក Kevin McAleena ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក បាន​លា​ចេញ​ពី​តំណែង​ជា​រដ្ឋមន្រ្តី​ស្តីទី​ដែល​កាន់​តំណែង​បាន​ចំនួន ៦ ខែ។ លោក McAleena បាន​កាន់កាប់​តំណែង​នេះ​នៅ​ខែ​មេសា ឆ្នាំ ២០១៩ នៅ​ពេល​ដែល​លោកស្រី Kirstjen Nielsen ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ បាន​លាចេញពី​តំណែង បន្ទាប់ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​គោលនយោបាយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក៕

XS
SM
MD
LG