ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​​មិន​ចុះ​ហត្ថលេខា​លើ​​​​សេចក្តី​ព្រាង​ច្បាប់​កញ្ចប់​ថវិកា​ជំនួយ​កូវីដ១៩​និង​ថវិកា​​រដ្ឋាភិបាល


រូប​ឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Donald Trump ថ្លែង​នៅ​សេតវិមាន​កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Donald Trump ថ្លែង​នៅ​សេតវិមាន​កាល​ពី​ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump បាន​គំរាមកំហែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ដ៏ធំ​មួយ​នៅ​ដំណាច់​ឆ្នាំ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិកសភា​អាមេរិក​ដែលរួមមាន​កញ្ចប់​ជំនួយ​គ្រា​វិបត្តិ​កូវីដ១៩ដែល​មាន​ទឹក​ប្រាក់​៩០០​ពាន់​លាន​ដុល្លារនិង​ថវិកា​រដ្ឋាភិបាល​ប្រចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់១,៤​លាន​លាន​ដុល្លារ។

លោក​ប្រធានាធិបតី Trump បាន​និយាយ​នៅ​ក្នុង​វីដេអូ​ផ្សាយ​តាម Twitter​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ មិន​បាន​ផ្តល់​ជំនួយ​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ទេ។ សេចក្តី​ព្រាងច្បាប់​នេះ ផ្តល់​ប្រាក់​៦០០​ដុល្លារ​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​កំពុង​សុំ​ឲ្យ​សភា ​«បង្កើន​ចំនួន​ប្រាក់​ទាប​គួរ​ឲ្យ​អស់​សំណើច​នេះ​ពីចំនួន​៦រយ​ដុល្លារ​ទៅ​២ពាន់​ដុល្លារ​ឬ៤ពាន់​ដុល្លារ​សម្រាប់​ប្តី​ប្រពន្ធ​មួយ​គូ។ លោក​ប្រធានាធិបតី​ថ្លែង​ថា ខ្ញុំ​កំពុង​សុំ​ឲ្យ​សភា​លុប​ចោល​ខ្លឹមសារ​ដែល​មិន​ចាំបាច់​ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​ហើយ​បញ្ជូន​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​ព្រាង​ច្បាប់​ដ៏​សមរម្យ​មួយ»។​

ទាំង​សភា​តំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​បាន​អនុម័តសេចក្តី​ព្រាង​ច្បាប់​ថវិកានេះដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​សមាជិក​សភា​មាន​ពេល​វេលា​តែ​បន្តិចបន្តួច​ដើម្បី​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​ជាង ៥.០០០​ទំព័រ។ ពេល​នោះ ពួកគេ​ប្រឈម​ពេល​កំណត់​ពាក់​កណ្តាល​យប់ដើម្បី​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​ឲ្យ​បន្ត​នៅ​បើក​ទ្វារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG