ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​កំហែង​ថា​នឹង​បង្ក្រាប​លើ​ពួក​ជន​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​សុន្ទរកថា​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ​ជាតិ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ស.រ.អា.​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​អំពី​ក្រុម​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ហើយ​លោក​បាន​សន្យា​ថា​នឹង​ចេញ​បទ​បញ្ជានីតិប្រតិបត្តិ​មួយ «នៅ​ពេល​ណា​មួយ​ក្នុង​សប្តាហ៍​ក្រោយ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ស.រ.អា.​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​អំពី​ក្រុម​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ហើយ​លោក​បាន​សន្យា​ថា​នឹង​ចេញ​បទ​បញ្ជានីតិប្រតិបត្តិ​មួយ «នៅ​ពេល​ណា​មួយ​ក្នុង​សប្តាហ៍​ក្រោយ» ដែល​នឹង​រឹត​ត្បិត​តឹងរ៉ឹង​ដល់​ពួក​ជន​ស្វះស្វែង​រក​កន្លែង​ជ្រកកោន​ដែល​បាន​មក​ដល់​ជិត​ព្រំដែន​ខាង​ត្បូង​របស់​ស.រ.អា.។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​បែប​នយោបាយ​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ក្រុង​ Columbia រដ្ឋ Missouri លោក​ប្រធានាធិបតី​បាន​និយាយ​ជាច្រើន​ដង​អំពី​បំណង​របស់​លោក​ក្នុង​ការ​កែប្រែ​វិសោធនកម្ម​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​ស.រ.អា.​ដែល​ធានារ៉ាប់រង​ការ​ផ្តល់​សញ្ជាតិ​អាមេរិកាំង​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​កើត​ក្នុង​ស.រ.អា.។

លោក​ប្រធានាធិបតី​បាន​និយាយ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ​ថា លោក​ប្រឆាំង​នឹង​ «វិស័យ​ទេសចរណ៍​កើត​កូន» ភាសា​អង់គ្លេស​ហៅ​ថា «birth tourism» ដែល​ពួកស្ត្រី​បរទេស​មាន​ផ្ទៃពោះ​ធ្វើដំណើរ​មក​កាន់​ស.រ.អា.​ដើម្បី​កើត​កូន​ដើម្បី​ឱ្យ​កូន​ពួកគេ​មាន​សញ្ជាតិ​អាមេរិកាំង​ជា​ស្វ័យប្រវត្តិ។

លោក Trump បាន​និយាយ​ថា លោក​អាច​កែប្រែ​វិសោធនកម្ម​ទី១៤​ដោយ​ប្រើ​បទបញ្ជា​នីតិប្រតិបត្តិមួយ ក៏​ប៉ុន្តែ​ពួក​អ្នក​វិភាគ​ខាង​ច្បាប់​មិន​យល់​ស្រប​ទេ ដោយ​ពួកគេ​បាន​និយាយ​ថា ត្រូវ​មាន​វិធានការ​ច្រើន​ជាង​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ស.រ.អា.៕

XS
SM
MD
LG