ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​កំណត់​ចុងក្រោយ​បង្អស់​​សម្រាប់​ការ​ជួបជុំ​រវាង​ឪពុកម្តាយ​អន្តោប្រវេសន៍​និង​កូនៗ​បាន​កន្លង​ផុត


ភ្នាក់ងារ​របស់​ក្រសួង​សន្តិសុខ​ជាតិ​បិទ​ខ្លោង​ទ្វារ​មជ្ឈមណ្ឌល​មួយ​ដែល​ក្មេងៗ​អន្តោប្រវេសន៍​ស្នាក់នៅ​ក្នុង​ក្រុង Tornillo រដ្ឋ Texas កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ភ្នាក់ងារ​របស់​ក្រសួង​សន្តិសុខ​ជាតិ​បិទ​ខ្លោង​ទ្វារ​មជ្ឈមណ្ឌល​មួយ​ដែល​ក្មេងៗ​អន្តោប្រវេសន៍​ស្នាក់នៅ​ក្នុង​ក្រុង Tornillo រដ្ឋ Texas កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ពេល​វេលា​ចុង​ក្រោយ​បង្អស់​បញ្ជា​ដោយ​តុលាការ​បាន​ហួស​ផុត​ទៅ​ហើយ​សម្រាប់​ឱ្យ​ពួក​មន្ត្រី​ស.រ.អា.​ធ្វើ​ឱ្យ​ពួក​កុមារ​ដែល​បាន​ត្រូវ​បំបែក​ពី​ពួក​ឪពុក​ម្តាយ​ពួក​គេនៅ​ក្រោយ​ចូលក្នុង​ប្រទេស​អាមេរិក​ឱ្យ​បាន​ជួបជុំ​គ្នា​វិញ។

ពួក​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​ ពួកគេ​រំពឹង​ថា​នឹង​ឱ្យ​ពួក​កុមារ​ទាំង​អស់​ដែល​បាន​ត្រូវ​បំបែក​ពីពួក​ឪពុកម្តាយ​ពួក​គេ​នៅ​ក្រោយ​ពី​បាន​ចូល​ក្នុង​ប្រទេស​អាមេរិក​បានជួបជុំ​គ្នាវិញ​មិន​ឱ្យ​ហួស​ពី​ពេល​កំណត់​ចុង​ក្រោយ​បំផុត​តាម​បញ្ជា​តុលាការ​គឺ​នៅ​ម៉ោង​៧ព្រឹក​ម៉ោង​សាកល​នៅ​ថ្ងៃ​សុក្រនេះ។​ គេ​មិន​បាន​ដឹង​ថា​តើ​គោលដៅ​នេះ​បាន​សម្រេច​ឬ​ទេ។

ក្រសួង​យុត្តិធ៌ម​បាន​និយាយ​នៅ​ក្នុង​ឯកសារ​មួយ​ដាក់ក្នុង​តុលាការ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​ក្រុង San Diego ថា​ពួក​កុមារ​ជាង​១ពាន់៤រយ​នាក់​អាយុ​៥ឆ្នាំ និង​ច្រើន​ជាង​នេះ​បានជួបជុំ​គ្នា​ជា​ថ្មី​ជា​មួយ​ឪពុក​ម្តាយ​ពួក​គេ​វិញ​ហើយ​រហូត​មក​ដល់​ពេល​នេះ។​ ពួក​កុមារ​៣៧៨នាក់​ទៀត​បាន​ត្រូវ​ដោះលែង​នៅ​ក្នុង​អ្វី​ដែល​ក្រសួង​យុត្តិធ៌ម​ហៅ​ថា «កាលៈទេសៈ​សមរម្យ» ដែល​មាន​ន័យ​ថា​ពួក​កុមារ​ទាំង​នេះ​បានត្រូវ​ប្រគល់​ខ្លួន​ទៅ​ឱ្យ​ពួក​អ្នក​ឧបត្ថម្ភ​ដែល​អាច​ថែរក្សា​ពួកគេ​បាន​ល្អ​ប្រសើរ។ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​មាន​កុមារ​៧រយ​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​អាមេរិកាំង​ហើយ​វាសនា​ពួកគេ​មិនប្រាកដ​ប្រជា​ទេ៕

XS
SM
MD
LG