ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​គិតគូរ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម


លោក​ប្រធានាធិបតី​ ត្រាំ អម​ដោយ​អនុប្រធានាធិបតី Mike Pence ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​ នៅ​ការិយាល័យ​រាង​ពង​ក្រពើ​ នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​៣១ ខែមីនា។
លោក​ប្រធានាធិបតី​ ត្រាំ អម​ដោយ​អនុប្រធានាធិបតី Mike Pence ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​ នៅ​ការិយាល័យ​រាង​ពង​ក្រពើ​ នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​៣១ ខែមីនា។

​លោកប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ និយាយ​ថា​លោក​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ក្រុមហ៊ុន​និង​អ្នកប្រើ​ប្រាស់​ទំនិញ​សហរដ្ឋ​អាមេរិក​ទៅ​តាម​បទ​បញ្ជា​ប្រ​ធានា​ធិបតី​ថ្មី​ស្តី​ពី​បញ្ហា​ពាណិជ្ជកម្ម។ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ​លោក​ប្រធានា​ធិបតី​បាន​បញ្ជា​ឲ្យ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​សិក្សា​ពី​មូលហេតុ​នៃ​ឱនភាព​ពាណិជ្ជកម្មហើយ​និង​បង្កើន​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ។

​ក្នុង​អំឡុង​នៃ​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត​ប្រធានា​ធិបតី ​លោក​ ត្រាំ​ បាន​រិះគន់​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ចិន​ ហើយ​និង​រិះ​គន់​ពី​របៀប​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម។

​សហរដ្ឋ​អាមេរិក​ទិញ​ទំនិញ​ជាង​៥០០​ពាន់​លាន​ដុល្លារ មក​ពី​ប្រទេស​នានាច្រើន​ជាង​សហរដ្ឋ​អាមេរិក​លក់​ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន​នៅ​បរទេស។ ឱនភាព​ពាណិជ្ជកម្មជាង​ពាក់​កណ្តាល​គឺជា​មួយ​ប្រទេស​ចិន។ បញ្ជា​ពាណិជ្ជកម្ម​របស់​លោក​ ត្រាំ ​កើត​មាន​ឡើង​ប្រហែល​មួយ​សប្តាហ៍​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់ប្រធានា​ធិបតី​ចិន ស៊ី ​ជីងពីង ​ដែល​បញ្ហា​ពាណិជ្ជកម្ម​ត្រូវ​គេ​រំពឹង​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​របៀប​វារៈ។

​ក្រសួង​ពាណិជ្ជកម្មអាមេរិក ​ត្រូវ​រាយការណ៍​ការ​រក​ឃើញ​របស់​ខ្លួន​ស្តី​ពី​មូលហេតុ​នៃ គុណ​វិបត្តិ​ខាង​ពាណិជ្ជកម្ម​នេះ​ទៅ​ឲ្យ​លោក​ប្រធានា​ធិបតី​ក្នុង​រយៈ​ពេល​៣ខែ។​ ការ​សិក្សា​ពី​មូល​ហេតុ​ឱនភាព​ខាង​ពាណិជ្ជកម្ម​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​អាច​ក្លាយ​ជា​មូលដ្ឋាន​នៃ​ចំណាត់​ការ​ខាង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​អនាគត៕

XS
SM
MD
LG