លោកស្រី ហ៊ីឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ការកាត់បន្ថយថវិកាដល់កម្មវិធីជំនួយបរទេសដែលបានធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់ស្រ្តីនៅជុំវិញពិភព លោក។
ប្រធានាធិបតី ត្រាំ បានពិនិត្យមើលឡើងវិញនូវអនុសារណៈដែលហៅថា គោលនយោបាយ“ Mexico City” ដែលហាមឃាត់ជំនួយបរទេសរបស់សហរដ្ឋអាមេរិកមិនឲ្យផ្តល់ទៅឲ្យអង្គការនានាដែលជួយការពន្លូតទារកឬផ្តល់ព័ត៌មានអំពីការបញ្ឈប់ឲ្យមានផ្ទៃពោះ។
លោកស្រីគ្លីនតុន ដែលភាគច្រើនបានរក្សាការស្ងៀមស្ងាត់ចាប់តាំងពីការចាញ់ឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែវិច្ឆិកាទៅប្រធានាធិបតី ត្រាំ បានពណ៌នាចំណាត់ការរបស់ប្រធានាធិបតី ត្រាំ ថាជាការប៉ះពាល់យ៉ាងខ្លាំងដល់ស្រ្តីនិងកូនក្មេងហើយជាកំហុសដ៏ធំមួយសម្រាប់ប្រទេសអាមេរិក។
លោកស្រីគ្លីនតុនបានមានប្រសាសន៍ក្នុងអំឡុងពេលនៃកំណត់សម្គាល់នៅឯវិទ្យាស្ថានសម្រាប់ស្រ្តី សន្តិភាព និងសន្តិសុខ នៅសាកលវិទ្យាល័យ George Town ដើម្បីធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន Hillary Rodham Clinton នៅឆ្នាំនេះ។ លោកស្រីថ្លែងថា៖ «យើងត្រូវតែសួរថា តើយើងនឹងត្រូវគេទុកចោលឬក៏យើងដឹកនាំគេ?»។ រង្វាន់នេះផ្តល់កិត្តិយសដល់ស្រ្តីដែលធ្វើឲ្យមានសន្តិភាពនៅជុំវិញពិភពលោក។
ក៏ប៉ុន្តែ លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានការពារការសម្រេចរបស់ប្រធានាធិបតីត្រាំ៕