ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកាលីហ្វ័រញ៉ា


លោក Trump ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកាលីហ្វ័រញ៉ា។
លោក Trump ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកាលីហ្វ័រញ៉ា។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ កាលីហ្វ័រញ៉ា ដើម្បី​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ទូលំទូលាយ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ។

លោក Trump បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត បន្ទាប់ពី​លោក​បាន​ដើរ​កាត់​តំបន់​ដែល​ឆេះ​ខ្ទេចខ្ទី​នៅ​ក្រុង Paradise ភាគ​ខាង​ជើង​រដ្ឋ កាលីហ្វ័រញ៉ា យ៉ាង​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​គិត​ថា​រឿង​នេះ​នឹង​កើត​ឡើង​នោះ​ទេ»។

ផ្ទះ​យ៉ាង​តិច ៩ ពាន់ ៧ រយ​ខ្នង ត្រូវ​បាន​ឆេះ​បំផ្លាញ ហើយ​មនុស្ស ៧៦ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នេះ។ មនុស្ស​ជាង ១ ពាន់​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។

ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះ​ថា Camp Fire គឺ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ កាលីហ្វ័រញ៉ា។ អ្នក​ពន្លត់​អគ្គីភ័យ​ជាង ៥ ពាន់ ៥ រយ​នាក់ នៅតែ​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះ។

អ្នក​ដែល​អម​ដំណើរ​លោក Trump មាន​ដូចជា​អ្នកស្រី Jody Jones អភិបាល​ក្រុង Paradise លោក Jerry Browអភិបាល​រដ្ឋ កាលីហ្វ័រញ៉ា បច្ចុប្បន្ន លោក Gavin Newsom អភិបាល​រដ្ឋ កាលីហ្វ័រញ៉ា ដែល​ទើប​នឹង​ជាប់​ឆ្នោត​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង និង​លោក Brock Long ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បន្ទាន់​របស់​រដ្ឋាភិបាល​សហព័ន្ធ។

លោក Trump បាន​សន្យា​ចំពោះ​មន្ត្រី​រដ្ឋ កាលីហ្វ័រញ៉ា ថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​ជួយ​ផ្គត់ផ្គង់​ចំពោះ​ការ​បំផ្លិចបំផ្លាញ​នេះ ដោយ​លោក​និយាយ​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​ការ​ទាំង​អស់​គ្នា»។

លោក​ក៏​បាន​សន្យា​ផង​ដែរ​ថា នឹង​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​អ្នក​បរិស្ថាន​ដើម្បី​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដោយ​លោក​បញ្ជាក់​ដូច្នេះ​ថា៖ «សង្ឃឹម​ថា ភ្លើង​ឆេះ​ព្រៃ​នេះ​គឺ​ជា​ភ្លើង​ឆេះ​ព្រៃ​ចុង​ក្រោយ​បង្អស់ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​គឺ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​បំផុត​មួយ»៕

XS
SM
MD
LG