ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​លោក Trump នាំ​គ្នា​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


ក្រុម​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ការ​អះអាង​របស់​លោក​ដោយ​គ្មាន​ភស្តុតាង​ដែល​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​។
ក្រុម​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ការ​អះអាង​របស់​លោក​ដោយ​គ្មាន​ភស្តុតាង​ដែល​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​។

ក្រុម​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ការ​អះអាង​របស់​លោក​ដោយ​គ្មាន​ភស្តុតាង​ដែល​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា។

បាតុកម្ម​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​តវ៉ា​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ថា Million MAGA March ការ​តវ៉ា Women for Trump និង​ការ​តវ៉ា Stop the Steal ដែល​សុទ្ធតែ​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​ដែល​គ្មាន​ភស្តុតាង​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។

លោក Trump បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ថា​ចាញ់​លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​បាន​លើកឡើង​ថា មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន។ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋ​បាន​រាយការណ៍​ថា​មិនមាន​ភាព​មិន​ប្រក្រតី​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត ដែល​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

ការ​តវ៉ា​ទាំង​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​ព្យាករណ៍​ថា លោក Biden ឈ្នះ​ដាច់​នៅ​ក្នុង​ការ​បោះឆ្នោត ដោយ​ទទួល​បាន​ចំនួន​អង្គ​បោះឆ្នោត​ច្រើន​លើស​ពី​ចំនួន ២៧០ ដែល​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ត្រូវការ​ដើម្បី​ឈ្នះ​ឆ្នោត។

ប្រហែល​ពីរ​ម៉ោង​មុន​ការ​តវ៉ា​ដើម្បី​គាំទ្រ​លោក Trump បាន​ចាប់ផ្ដើម លោក Trump បាន​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ត​ទៅ​កាន់​មហាវិថី Pennsylvania ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​លោក​បាន​ញញឹម និង​គ្រវី​ដៃ​ទៅ​កាន់​បាតុករ​មួយ​ចំនួន ដែល​បាន​ទៅ​ទីនោះ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​លោក៕

XS
SM
MD
LG