ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី ត្រាំ នៅ​ស្ងៀមស្ងាត់​អស់​មួយ​សប្តាហ៍​លើក​លែង​តែ​សារ​ Twitter


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលរួមសន្និសីទសារព័ត៌មាមួយស្តីពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពី​ការព្យាករណ៍​ថា​បាន​ចាញ់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ​Joe Biden មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុង​រក្សា​ការស្ងប់​ស្ងាត់ លើក​លែង​តែ​ចុះផ្សាយ​នៅ​លើ​ទំព័រ Twitter របស់​លោក អំពី​ការអះអាង​ថា​ មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត ​ដែល​ភាគ​ច្រើន​ត្រូវ​គេ​រកឃើញថា ​គ្មាន​ភស្តុតាង​នោះ។

លោក Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​សារ Twitter មួយ​អំពី «ការលួច​បន្លំក្នុង​ការបោះឆ្នោត» ហើយ​លោក​បាន​វាយ​ប្រហារ​បណ្តាញ​ទូរទស្សន៍ Fox News ដែល​ភាគ​ច្រើន​បាន​គាំទ្រ​លោក​ទូទាំង​ការ​កាន់​ដំណែង​ជាប្រធានាធិបតី​របស់​លោក។ ក្រុមហ៊ុន Twitter បាន​ភ្ជាប់សញ្ញា​ប្រាប់​អ្នក​អាន​ថា «ការអះអាង​អំពី​ការបោះឆ្នោត​លួច​បន្លំ ត្រូវ​បាន​ជំទាស់»។

លោក Trump មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមការងារ​សេតវិមាន​ ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំងនឹង​វីរុស​កូរ៉ូណា អស់​ពេល​រាប់​ខែ​ ដោយជាប់​រវល់​ធ្វើយុទ្ធនាការ​បោះឆ្នោត។

សេតវិមាន​ច្រានចោល​ការរិៈគន់​ពី​សំណាក់​បក្ស​ប្រជាធិបតេយ្យ​ ដែល​ថា ដោយសារ​ការ​ចាញ់ឆ្នោត លោក Trump ឈប់​គ្រប់គ្រង​មុន​ពេល​កំណត់នោះ។

អ្នកនាំពាក្យ​រង​នៃសេតវិមាន​ បានប្រាប់​វីអូអេថា ការចោទ​ប្រកាន់នេះ​មិនពិតទេ ហើយថា​ លោក​ប្រធានាធិបតីកំពុង​តស៊ូ​ ដើម្បី​ការបោះឆ្នោត​សេរី​និង​យុត្តិធម៌ ហើយស្របពេល​ជាមួយ​គ្នានេះ លោក​កំពុង​បំពេញការងារ​បម្រើពលរដ្ឋ​អាមេរិកាំង៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG