ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​សន្យាកាត់​ទោស​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ញើ​វត្ថុ​ ដែល​គេ​សង្ស័យ​ថា​ជាគ្រាប់​បែក​នោះ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់​ ត្រាំ
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់​ ត្រាំ

លោក​ប្រធានា​ធិបតី​ត្រាំ​​​ថា៖ «អ្នក​ដែល​បង្ក​សកម្មភាព​ភេរវកម្ម​ទាំងនោះគួរឲ្យ​ស្អប់​ហើយ​មិនមាន​ទីកន្លែង​នៅ​ក្នុង​​ប្រទេស​របស់​យើង​ទេ។​ យើង​​មិន​ដែល​អនុញ្ញាតិ​ឲ្យ​មាន​អំពើ​ហិង្សា​ខាង​នយោ​បាយ​ចាក់ឬស​នៅ​ក្នុង​ប្រទេស​អាមេរិក​ទេ»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​សន្យា​កាល​ពី​ថ្ងៃ​សុក្រ​ថា អ្នកទទួល​ខុសត្រូវ​ចំពោះផ្ញើ​កញ្ចប់​សង្ស័យ​ជា​គ្រាប់​បែក​ទៅឲ្យ​អតីត​ប្រធានា​ធិប​តី ​បារ៉ាក់ ​អូបាម៉ា ​មន្រ្តី​ជាន់ខ្ពស់​ផ្សេង​ៗ​ទៀត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ និង​ក្រុមអ្នក​រិះគន់​ប្រធានាធិបតី​ត្រាំ​នឹង​ត្រូវ​កាត់​ទោស​ទៅតាម​ច្បាប់។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ក្រុមមនុស្ស​ប្រកប​ដោយ​ការ​សាទរ​មួយ​ដែល​ចូលរួម​សន្និសីទ​កំពូល​ភាព​ជា​មេដឹកនាំ​របស់​យុវជន​ស្បែក​ខ្មៅ​នៅឯសេតវិមានថា៖ «អ្នក​ដែល​បង្ក​សកម្មភាព​ភេរវកម្ម​ទាំងនោះគួរឲ្យ​ស្អប់​ហើយ​មិនមាន​ទីកន្លែង​នៅ​ក្នុងប្រទេស​របស់​យើង​ទេ។​ យើងមិន​ដែល​អនុញ្ញាតិ​ឲ្យ​មាន​អំពើ​ហិង្សា​ខាង​នយោ​បាយ​ចាក់ឬស​នៅ​ក្នុង​ប្រទេស​អាមេរិក​ទេ»។

មន្រ្តី​ម្នាក់​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រុម​អាជ្ញា​ធរ​សហ​ព័ន្ធ​បាន​ចាប់​ខ្លួន​មនុស្ស​ម្នាក់នៅ​ក្នុងការ​ទាក់​ទិន​ទៅនឹងកញ្ចប់​សង្ស័យ​ចំនួន១២​ដែល​ផ្ញើរ​តាម​ប៉ុស្តិ៍។ លោកស្រី Sarah Isgur Flores អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិ ធម៌​បាន​និយាយថា ​អាជ្ញាធរ​មាន​គម្រោង​ប្រកាស​ព័ត៌មាន​បន្ថែម​ទៀត​នៅឯ​សន្និ សីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​សុក្រម៉ោង​នៅ​សហរដ្ឋ​អាមេរិក​។

តាម​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ដក​ស្រង់​សម្តី​អាជ្ញាធរ​ពង្រឹង​ច្បាប់​មក​ចុះផ្សាយ​ថា ជន​ដែល​ត្រូវចាប់​ខ្លួននោះ​បាន​ត្រូវគេ​ប្រាប់​ឈ្មោះ​ថា Cesar Alteri Sayoc Jr. ​អាយុ​៥៦​ឆ្នាំ​បាន​ចុះឈ្មោះ​ជា​អ្នក​សាធារណរដ្ឋ​នៅ​រដ្ឋ​ Florida។ កំណត់​ត្រា​តុលា ការ​បង្ហាញ​ថា Sayoc មាន​ប្រវត្តិឧក្រិដ្ឋកម្ម​យ៉ាងវែង ​រួម​មានការ​កាត់​ទោស​ពីការ​គំរាម​កំហែង​នៅ​ឆ្នាំ​២០០២ពីការគប់​និង​ដាក់​គ្រឿងផ្ទុះ។​ លោកRonald Lowy មេធាវី​រដ្ឋ Florida ដែល​តំណាង​ឲ្យ Sayoc បាន​និយាយថា ​កូន​ក្តី​របស់​លោក​បាន​ត្រូវតុលាការ​កាត់​ទោស​កាល​ពី​ខែសីហា ​ឆ្នាំ​២០០២ ពីការ​គំរាម​កំហែងចោលគ្រាប់​បែក​ក្នុង​អំឡុង​នៃការសន្ទនា​ជាមួយ​តំណាង​រដ្ឋ៕

XS
SM
MD
LG