ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកប្រធានាធិបតី ដូណាល់ ត្រាំ រិះគន់ការស៊ើបអង្កេតរបស់លោក Mueller មុនពេលចេញផ្សាយជាសាធារណៈអំពីការរកឃើញ


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងនៅក្នុងកម្មវិធីទាហាន Wounded Warrior Project Soldier Ride បន្ទាប់ពីរបាយការណ៍របស់ទីប្រឹក្សាពិសេសលោក Robert Mueller បានចេញផ្សាយក្នុងសេតវិមាន កាលពីថ្ងៃទី១៨ មេសា ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងនៅក្នុងកម្មវិធីទាហាន Wounded Warrior Project Soldier Ride បន្ទាប់ពីរបាយការណ៍របស់ទីប្រឹក្សាពិសេសលោក Robert Mueller បានចេញផ្សាយក្នុងសេតវិមាន កាលពីថ្ងៃទី១៨ មេសា ២០១៩។

របាយការណ៍របស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តីពីការស៊ើបអង្កេតរបស់លោកក្នុងការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ប្រធានាធិបតីដូណាល់ ត្រាំ បានស្វះស្វែងបង្ខំដកលោក Mueller ចេញពីដំណែង។

របាយការណ៍ជាង៤០០ទំព័រ ដែលលប់ចោលចំណុចសំខាន់ៗដែលបានចេញផ្សាយដោយលោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បាននិយាយថា កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រធានាធិបតីត្រាំបានបញ្ជាឲ្យលោក Don McGahn ស្មាក្តីរបស់សេតវិមានប្រាប់លោក Mueller ថា លោកត្រូវបានបណ្តេញចេញពីដំណែងដោយសារជម្លោះផលប្រយោជន៍។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នោះបានប្រាប់ឲ្យដឹងថា លោក McGahn មិនបានធ្វើទៅតាមបញ្ជានោះទេ។ លោកបានសម្រេចថា លោក នឹងលាចេញពីតំណែង ជាជាងបណ្តាលឲ្យមានអ្វីដែលលោកបានចាត់ទុកថា «វិនាសកម្មយប់ថ្ងៃសៅរ៍»។

វិនាសកម្មយប់ថ្ងៃសៅរ៍នេះ សំដៅដល់ការបណ្តេញពួកមន្រ្តីប្រតិបត្តិច្បាប់សំខាន់ៗដោយប្រធានាធិបតី Richard Nixon កាលពីខែតុលា ឆ្នាំ១៩៧៣ ក្នុងអំឡុងសម័យវិបត្តិនយោបាយ Watergate។

ភ្លាមៗមុនពេលរបាយការណ៍នោះ បានចេញផ្សាយជាសាធារណៈ រដ្ឋមន្រ្តីយុត្តិធម៌លោក Barr បានប្រាប់ពួកអ្នកយកព័ត៌មានថា របាយការណ៍នោះ បានឲ្យប្រធានាធិបតីត្រាំរួចផុតពីការចោទប្រកាន់ពីការឃុបឃិតជាមួយប្រទេសរុស្ស៊ី ហើយបាននិយាយក្រោយមកទៀតថា ប្រធានាធិបតី ត្រាំ មិនមានបំណងរារាំងការស៊ើបអង្កេតនោះទេ៕

XS
SM
MD
LG