ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump អំពាវនាវ​​ឲ្យ​មាន​ថវិកាសង់​​ជញ្ជាំង​ព្រំដែន​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំលើក​ទី​២


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​សុន្ទរកថា​ស្តីពីស្ថានភាព​សហព័ន្ធ​ក្នុង​អំឡុង​ការ​ប្រជុំ​រួម​គ្នា​ពិសេស​មួយរបស់សភា ​ដោយ​នៅ​ពី​ក្រោយ​មាន​លោក​អនុប្រធានាធិបតី​ Mike Pence និង​លោកស្រី Nancy Pelosi​ កាល​ពី​ថ្ងៃ​ទី​ ៥ ខែកុម្ភ:​ ឆ្នាំ២០១៩។​

លោក​ Trump បាន​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​ប្រទេស​ជាតិ​នេះ ជា​លើក​ទី​២​ ក្នុង​បរិបទ​នយោបាយ​ថ្មី​មួយ​ គឺ​ជា​លើកទី១​​ ហើយ​ដែល​មាន​ស្ត្រីជា​​យ៉ាង​ច្រើន បាន​​ក្លាយ​ជា​សមាជិក​សភា​ក្រោយ​ការ​បេាះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​​ពីចុង​ឆ្នាំ​មុន។​

លោក​ប្រធានាធិបតី​ Donald Trump​ បាន​ប្រើប្រាស់​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី«ស្ថានភាព​សហព័ន្ធ»នៅ​សភាជាតិ​អាមេរិក​ជា​លើកទី​២​របស់​លោក ដើម្បី​ធ្វើ​ការ​អំពាវនាវ​ជា​ចុងក្រោយ​ឲ្យសភា​យល់ព្រមផ្តល់​ថវិកា​សម្រាប់​ស្ថាបនា​ជញ្ជាំង​ព្រំដែនភាគខាងត្បូង​ នៅ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណេាះមុនអ្វី​ដែល​លោក​បាន​ព្រមាន​ថា​ ​អាច​ជា​ការ​បិទ​រដ្ឋាភិបាល​ម្តង​ទៀត។

លោក Trump ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តោតសុន្ទរកថា​ដែល​មាន​ទស្សនិកជនច្រើន​នេះ ​ទៅ​លើ​បញ្ហា​គ្រេាះថ្នាក់​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក។​ ប៉ុន្តែ​តាម​សេចក្តី​រាយការណ៍​នានា​បង្ហាញ​ថា​ លោក​ប្រធានាធិបតី​នឹង​មិន​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ជាតិ​ ដើម្បី​អាច​ទទួល​បាន​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​ទេ។​ ជញ្ជាំង​នេះ​ជា​ការ​សន្យា​ចម្បង​មួយ​របស់​លោក​ក្នុង​អំឡុង​យុទ្ធនាការ​បេាះ​ឆ្នោត។

លោក Trump បាន​ថ្លែង​ថា៖​ «យើងមាន​ករណីកិច្ច​ខាងសីលធម៌ ក្នុងការបង្កើតប្រព័ន្ធអន្តោប្រវេសន៍មួយ ដែលអាច​ការពារ​ជីវិត​និងការងាររបស់ពលរដ្ឋយើង»

លោក​ប្រធានាធិបតី​បន្ត​ថា៖​ «អ្នក​នយោបាយ​និង​ផ្តល់​អំណោយដែល​មានធនធានច្រើន​តែង​ជំរុញឲ្យ​មាន​ការបើក​ចំហ​ព្រំដែន​ ថ្វី​បើ​ពួគគេ​ផ្ទាល់​រស់​នៅ​ពី​ក្រោយ​ជញ្ជាំង​ របង​ និងមាន​អង្គរក្ស​ការពារ»។

លោក​ Trump បាន​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​ប្រទេស​ជាតិ​នេះ ជា​លើក​ទី​២​ ក្នុង​បរិបទ​នយោបាយ​ថ្មី​មួយ​ គឺ​ជា​លើកទី១ ហើយ​ដែល​មាន​ស្ត្រីជាយ៉ាង​ច្រើន បានក្លាយ​ជា​សមាជិក​សភា​ក្រោយ​ការ​បេាះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាលពីចុង​ឆ្នាំ​មុន។​

ទស្សនា​តាមហ្វេសប៊ុក៖

ទស្សនា​តាម​ YouTube៖

XS
SM
MD
LG