ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​លោក Trump ថ្លែង​អំពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​​អាមេរិក​កាល​ពី​ឆ្នាំ​មុន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​វៀតណាមកាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៧ នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​វៀតណាមកាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៧ នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​ជឿជាក់​លើ​ពាក្យ​សម្ដី​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​និយាយ​ថា ខ្លួន​លោក Putin មិន​បាន​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ។

ដោយ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​នឹង​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ទីក្រុង​ហាណូយ លោក Trump បាន​និយាយ​ថា លោក​ជឿ​ថា លោក Putin «គិត​ថា ខ្លួន​លោក Putin ផ្ទាល់ និង​រដ្ឋាភិបាល​រុស្ស៊ី​មិន​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត» ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ។

លោក Trump បាន​និយាយ​ថា លោក​ក៏​ជឿជាក់​ផង​ដែរ​ទៅ​លើ​ព័ត៌មាន​ផ្ទុយ​គ្នា​ដែល​ប្រមូល​បាន​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​បង្ហាញ​ថា រុស្ស៊ី​ពិតជា​បាន​ចូល​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក។ លោក Trump បាន​និយាយ​ថា «... ខ្ញុំ​ជឿ​លើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ពួកគេ​យ៉ាង​ហ្មត់ចត់»។

លោក Trump បាន​បញ្ជាក់​ឡើង​វិញ​អំពី​ជំហរ​របស់​លោក​ដែល​ថា «ការ​មាន​គោល​ជំហរ​ស្និទ្ធស្នាល​ជាមួយ​នឹង​រុស្ស៊ី ដែល​ផ្ទុយ​ទៅ​នឹង​ការណ៍​ដែល​តែងតែ​ប្រឆាំង​នឹង​រុស្ស៊ី​នោះ គឺ​ជា​អត្ថប្រយោជន៍​មួយ​សម្រាប់​ពិភពលោក និង​សម្រាប់​សហរដ្ឋ​អាមេរិក គឺ​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​នោះ​ទេ»៕

XS
SM
MD
LG