ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​ហ្វីលីពីន​ទទួល​មេដឹក​នាំ​អាមេរិក​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ដែល​ប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯង


ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​៣០ តុលា ២០១៧។

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trumpនិង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte មាន​ចំណុច​ដូច​គ្នា​មួយ​ចំនួន។ អ្នក​ទាំង​ពីរ​បង្កើន​អំណាច​តាម​រយៈ​ការ​សច្ចា​ថា​នឹង​រុះរើ​ក្រុម​អ្នក​នយោបាយ​មុនៗ​របស់​ពួកគេ។ ពួក​គេ​បាន​បដិសេធ​ថា​មិន​រា​ថយ​នោះ​ទេ មិន​ថា​ភាព​ចម្រូង​ចម្រាស​មាន​សភាព​តានតឹង​កម្រិត​ណា​ក៏​ដោយ។ ពួក​គេ​បាន​វាយ​ប្រហារ​ទៅ​លើ​ទៅ​លើ​ក្រុម​អ្នក​រិះគន់​ដោយ​ប្រើ​ពាក្យ​ស្តី​បន្ទោស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពួក​គេ​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លោក​អតីត​ប្រធានាធិបតី​ Barack Obama។

ឥឡូវ​នេះ​ មេដឹកនាំ​ដែល​ប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯង​ទាំង​ពីរ​នាក់​នេះ​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ចន្ទ ខណៈ​ពេល​ដែល​មាន​ការ​ចោទ​សួរ​ថា​តើ ពួកគេ​នឹង​ត្រូវ​រ៉ូវ​គ្នា​ឬ​នឹង​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ហ្វីលីពីន​នា​ពេល​អនាគត​ឬ​យ៉ាង​ណា។

លោក Trump នឹង​មក​ដល់​ហ្វីលីពីន​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មួយ​នៃ​គម្រប់​ខួប​៥០ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

លោក Duterte នាពេល​ថ្មីៗ​នេះ​បាន​ចេញ​ការ​ព្រមាន​ដោយ​ខ្លី​មួយ​សម្រាប់​លោក Trump ដើម្បី​ជៀសវាង​ការ​រិះគន់​ទៅ​លើ​វិធានការ​ដ៏​សាហាវ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុងប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​មេដឹកនាំ​សហរដ្ឋអាមេរិក​ទំនង​នឹង​មិន​លើកឡើង​ពី​សង្គ្រាម​របស់​លោក Duterte ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ ដែល​ជា​បញ្ហា​ដ៏​រសើប​បំផុត​នោះ​ទេ ដោយ​គិត​ថា លោក​ Trump បាន​សរសើរ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នេះ។

លោក Duterte បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ថា៖ «ប្រសិន​បើ​អ្នក​ចង់​សួរ​សំណួរ ខ្ញុំ​នឹង​ផ្តល់​ចម្លើយ​ដល់​អ្នក​គឺ​ថា «សំរាក​ទៅ‍»។ វាមិន​មែន​ជា​ការ​ងារ​របស់​អ្នក​ទេ។ វា​ជា​កិច្ច​ការ​របស់​ខ្ញុំ។ ខ្ញុំ​ចេះ​មើល​ថែ​ប្រទេស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មើល​ថែ​ប្រទេស​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ‍»៕

XS
SM
MD
LG