ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ​​ គាំទ្រ​ការ​បដិសេធ​របស់​រុស្ស៊ី​​ពី​ការ​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ២០១៦


ប្រធានាធិបតី​ Donald Trump បក់ដៃ​បន្ទាប់ពី​ថ្លែង​នៅ​ Foxconn កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ ២០១៨ក្នុង​ទីក្រុង​ Mt. Pleasant រដ្ឋ Wisconsin។

នៅពេល​ដែលកាល​បរិច្ឆេទ​និង​ទីកន្លែងសម្រាប់​ជំនួប​កំពូល​របស់​ប្រធានា​ធិបតី​អាមេ រិក ដូណាល់ ​ត្រាំ​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin បាន​ត្រូវ​ប្រកាស ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនបាន​ជ្រៀត​ជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦​របស់​លោក​ទេ។

លោក​ប្រធានា​ធិបតី​ត្រាំ​មិនបាន​ផ្តល់​តម្លៃ​ជា​យូរយារ​ណាស់​មក​ដល់ការ​ស៊ើប​អង្កេត​របស់លោក Robert Mueller ​ស្មារក្តី​ពិសេស​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​របស់​ប្រធានា​ធិបតី​ត្រាំ​ដែល​ភ្ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី​ថា«ជាការ​ប្រ​មាញ់​ខ្មោច» ក៏ប៉ុន្តែ​បាន​និយាយ​នៅ​ក្នុង​អត្ថា​ធិប្បាយ​ថ្មី​តាម​ប្រព័ន្ធ ​Twitter ថា លោក​សុខចិត្ត​ទទួល​យក​ការ​បដិសេធ​របស់​រុស្ស៊ី​ថា ​ខ្លួន​មិនបាន​ជ្រៀត​ជ្រែកការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រកាស​ថា «រុស្ស៊ី​បន្ត​និយាយថា ​ពួកគេ​មិនបាន​ពាក់​ព័ន្ធ​នឹងការ​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោត​របស់​យើង​ទេ»។

​ទស្សនៈ​របស់ប្រធានា​ធិបតី​ត្រាំ​ផ្ទុយ​គ្នា​ទៅ​នឹង​អត្ថា​ធិប្បាយ​កាល​ពី​ថ្ងៃ​ពុធ​របស់​លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិកដែល​បាន​និយាយ​ថា នៅពេល​ដែល​លោក​ត្រាំ​និង​លោក Putin ​ជួប​គ្នា ​ប្រធានា​ធិ​បតី​ត្រាំប្រាកដធ្វើការ​ព្រមាន​មេដឹកនាំរុស្ស៊ីថា វា ជា​ការមិន​អាច​ទទួល​យក​បាន​ដាច់ខាត​នៅ​ក្នុងការ​ជ្រៀតការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នោះ។

ការ​ចរចា​នៅ​ថ្ងៃ​ទី១៦ ​ខែ​កក្កដា រវាង​មេដឹកនាំ​ទាំង​២​នៅ​ក្នុង​ទីក្រុង Helsinki ប្រ​ទេស​ហ្វាំងឡង់​នឹងក្លាយ​ជា​ជំនួប​លើកទី១​បន្ទាប់​ពីការ​ជួប​រយៈ​ពេល​ខ្លីៗ​កាល​ពី​ពេល​មុន​នៅឯសន្និសីទ​អន្តរជាតិ។​ ជំនួប​នោះ​កំពុង​កើត​មាន​ឡើង​នៅ​ពេល​វេលា​ដ៏​លំបាក​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ៕

XS
SM
MD
LG