ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ រិះគន់​ភោជនីយដ្ឋាន​មួយ​ដែល​ស្នើ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​លោក​ចាកចេញ


អ្នកស្រី Sarah Huckabee អ្នក​នាំ​ពាក្យ​សេតវិមាន​ ដើរ​នៅ​ខាង​ក្រៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
អ្នកស្រី Sarah Huckabee អ្នក​នាំ​ពាក្យ​សេតវិមាន​ ដើរ​នៅ​ខាង​ក្រៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ រិះគន់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋ Virginia ដែល​បាន​ស្នើ​សុំ​ឲ្យ​អ្នកស្រី Sarah Huckabee Sanders ដែល​ជា​អ្នក​នាំពាក្យ​របស់​លោក​ចាកចេញ ដោយសារ​តែ​អ្នកស្រី​ធ្វើ​ការ​ឲ្យ​លោក​និង​ជា​អ្នក​និយាយ​តំណាង​ឲ្យ​លោក។

អ្នកស្រី Sanders កំពុង​តែ​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​នឹង​ស្វាមី​និង​មិត្តភក្តិ​របស់​អ្នកស្រី​កាល​ពី​យប់​ថ្ងៃ​សុក្រ នៅ​ឯ​ភោជនីយដ្ឋាន Red Hen ក្នុង​ក្រុង Lexington រដ្ឋ Virginia ដែល​មាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ប៉ែក​អាគ្នេយ៍​នៃ​រដ្ឋធានី វ៉ាស៊ីនតោន នៅ​ពេល​ដែល​ម្ចាស់​ភោជនីយដ្ឋាន​នេះ គឺ​អ្នកស្រី Stephanie Wilkinson បាន​ស្នើ​ឲ្យ​អ្នកស្រី Sanders ចាកចេញ។ អ្នកស្រី Sanders និង​មិត្តភក្តិ​ដទៃទៀត​បាន​នាំ​គ្នា​ចាកចេញ​ភ្លាមៗ ខណៈ​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​ទទួល​ទាន​អាហារ​សម្រន់​និង​បាន​ហៅ​ម្ហូប​រួច​ហើយ។ ​

អ្នកស្រី Wilkinson បាន​ថ្លែង​ប្រាប់​កាសែត The Washington Post ថា អ្នកស្រី​បាន​និយាយ​ទៅ​កាន់​អ្នកស្រី Sanders ថា ភោជនីយដ្ឋាន​នេះ​មាន​បទដ្ឋាន​ជាក់លាក់​ ដែល​ត្រូវ​មាន​ ដូចជា​ភាពស្មោះត្រង់ ក្តីមេត្តាធម៌ និង​ការ​សហប្រតិបត្តិការ ដែល​លក្ខខណ្ឌ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នកស្រី​មាន​អារម្មណ៍​ថា អ្នកស្រី Sanders និង​លោក ត្រាំ គ្មាន​នោះ​ទេ។

អ្នកស្រី Wilkinson បាន​ថ្លែង​ថា បុគ្គលិក​របស់​អ្នកស្រី​មួយ​ចំនួន​គឺ​ជា​មនុស្ស​ភេទ​ទីបី ហើយ​រដ្ឋបាល​របស់​លោក ត្រាំ បាន​ហាមឃាត់​មនុស្ស​ប្តូរ​ភេទ​មិន​ឲ្យ​ចូល​បម្រើ​កងទ័ព​នោះ​ទេ៕

XS
SM
MD
LG