ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជ្រើសរើស​មេធាវី​នៅ Wall Street ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​មូលប័ត្រ


នេះ​ជា​អគារ​គណៈកម្មការ​មូលប័ត្រ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​​
នេះ​ជា​អគារ​គណៈកម្មការ​មូលប័ត្រ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​​

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក Donald Trump បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មាន​គម្រោង​នឹង​តែងតាំង​មេធាវី​របស់ Wall Street លោក Jay Clayton ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​មូលប័ត្រ ដែល​នឹង​គ្រប់គ្រង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ​

លោក Clayton បច្ចុប្បន្ន​នេះ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់ Sullivan & Cromwell ដែល​លោក​ជំនាញរួម​គ្នា​រវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន និង​ធ្វើ​ការ​ទៅ​លើ​ហ៊ុន​ល្បីៗ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ឯកជន​ផ្តល់​ដល់​សាធារណៈ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ប្រកាស​អំពី​ការ​តែងតាំង​របស់​លោក លោក Trump បាន​មាន​ប្រសាសន៍​ថា លោក Clayton «គឺ​ជា​អ្នក​ជំនាញ​ដែល​មាន​ភាព​វ័យ​ឆ្លាត​ខ្លាំង​ទៅ​លើ​ផ្នែក​ជាច្រើន​នៃ​ច្បាប់​ និង​បទបញ្ញត្តិ​ហិរញ្ញវត្ថុ»។ ដោយ​រក្សា​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត ក្នុង​ការ​ដក​ចេញ​នូវ​បទបញ្ញត្តិ​ដែល​ទប់ស្កាត់​ដល់​ការ​ធ្វើ​វិនិយោគ លោក Trump បាន​និយាយ​ថា លោក Clayton នឹង «ធានា​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​យើង​អាច​រីកចម្រើន​ និង​បង្កើត​ការងារ​បាន ខណៈ​ដែល​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Clayton បាន​ថ្លែង​អំណរគុណ​លោក Trump ចំពោះ​ការ​តែងតាំង​នេះ ហើយ​លោក​ក៏​បាន​និយាយ​ថា លោក​នឹង​ធ្វើការ​ជាមួយ​នឹង​ម្ចាស់​ភាគហ៊ុន​ហិរញ្ញវត្ថុ​នានា ដើម្បី​ស្តារ​ជំនឿ​ជឿជាក់​នៅ​ក្នុង​វិនិយោគ​អាមេរិក​ឡើង​វិញ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG