ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​និយាយថា​នាយក​ FBI ​អាច​ត្រូវ​ជ្រើសរើស​​នៅ​ចុង​សប្តាហ៍​ក្រោយ


លោក Andrew McCabe នាយក​ស្តីទី​នៃ​ FBI នៅ​ក្នុង​វិមាន​កាពីតូល​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១១ ខែឧសភា។
លោក Andrew McCabe នាយក​ស្តីទី​នៃ​ FBI នៅ​ក្នុង​វិមាន​កាពីតូល​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១១ ខែឧសភា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​អាចត្រូវ​បាន​ជ្រើសតាំង​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក​ប្រធានា​ធិបតី​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ​ប្រធា​នាធិប​តី Air Force One ​នៅ​ពេល​ដែល​កំពុង​ហោះ​ទៅ​កាន់​ទីក្រុង​ Lynchburg ​រដ្ឋ ​Virginia ​ដើម្បី​ធ្វើ​សុន្ទរកថា​នៅ​ឯសាកល​វិទ្យា​ល័យ​ Liberty University​ ដោយ​លោក​បាន​និយាយ​ថា «យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស‍»។

កំណត់​សម្គាល់​របស់​លោក​ប្រធានា​ធិបតី​កើត​មាន​ឡើង​៤​ថ្ងៃ​ក្រោយ​ពី​ការ​បណ្តេញដ៏​ចម្រូង​ចម្រាស់​លោក​ James Comey ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI​ ចេញ​ពី​តំណែង​ ដែល​ជា​ចំណាត់​ការ​មួយកំពុង​ល្បី​លាន់​រំពង​នៅ​ឡើយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ពេល​ដែល​ក្រុម​អ្នក​កាសែត​សួរថា ​តើ​លោក​ប្រធានា​ធិបតី​អាច​ប្រកាសអ្នក​ទទួល​បាន​ការ​តែង​តាំងនៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​បាន​ឬ​ទេ ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​មាន​គម្រោង​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិម​បូព៌ា​ និង​អឺរ៉ុប​ដែល​ជា​ដំណើរ​ទស្ស​នកិច្ច​លើក​ទី​១​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធា​នា​ធិបតី​នោះ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ឆ្លើយ​តប​ថា ការណ៍​នេះ​អាច​ទៅ​រួច។ មនុស្ស​ជិត​១២​នាក់​ត្រូវ​បាន​គេ​ពិចារណា ​រួម​មាន​មេធាវី ​មន្រ្តី​ពង្រឹង​ច្បាប់​និង​សមា​ជិក​សភា​ផង​ដែរ។

​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​ទទួល​បាន​ការ​តែង​តាំង​ទាំង​នោះត្រូវ​បាន​គេ​ពិនិត្យ​មើល​ពី​ប្រវត្តិរបស់​ពួកគេ ក៏ប៉ុន្តែ​ជា​មនុស្ស​ល្បី​ល្បាញ​មានការ​គោរព​ខ្លាំងនិង​មាន​ទេព​កោសល្យ​បំផុត‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG