ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បាន​ថ្លែង​ថា លោក​នឹង​ដក​ខ្លួន​ចេញ​ពី​អាណាចក្រ​ពាណិជ្ជកម្ម​របស់​លោក


លោក Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដើម្បី​ប្រកាស​ពី​គម្រោង​លើក​ទី​១​របស់​លោក​នៅ​ក្នុង​ក្រុងMumbai កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។
លោក Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដើម្បី​ប្រកាស​ពី​គម្រោង​លើក​ទី​១​របស់​លោក​នៅ​ក្នុង​ក្រុងMumbai កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ Donald Trump បាន​ថ្លែង​ថា លោក​កំពុង​តែ​ដក​ខ្លួន​ចេញ​ពី​អាណាចក្រ​ពាណិជ្ជកម្ម​សាកល​ដើម្បី​ជៀសវាង​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ នៅ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ ខាង​មុខ​នេះ។

លោក Trump ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ដែល​មាន​បំផុត​របស់​សហរដ្ឋ​អាមេរិក បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter របស់​លោក កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​បោះ​បង់​ចោល​ការ​គ្រប់​គ្រង​សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល​ រមណីដ្ឋាន ផលិត​ផល​ម៉ាក​ល្បីៗ អាគារ​ការិយាល័យ​និង​អាគារ​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​របស់​លោក​ ដែល​មាន​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​បណ្តា​ប្រទេស​១៨ផ្សេង​ទៀត​ផង​ដែរ។

តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក លោក Trump មិន​តម្រូវ​ឲ្យ​លះបង់​សិទ្ធិ​ក្នុង​ការ​កាន់​កាប់​ក្រុមហ៊ុន​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​មាន​អារម្មណ៍​ថា ក្នុង​នាម​ជា​ប្រធានាធិបតី វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ជៀសវាង​ទំនាស់​ផល​ប្រយោជន៍​ជា​មួយ​នឹង​ពាណិជ្ជកម្ម​ជា​ច្រើន​របស់​លោក។

លោក​បាន​ថ្លែង​ថា៖ «តំណែង​ប្រធានាធិបតី​មាន​សារៈ​សំខាន់​ជាង​ឆ្ងាយ​ណាស់‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG