ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ចូល​ជនជាតិ​រុស្ស៊ី​២៤​នាក់​ក្នុង​បញ្ជី​ខ្មៅ ចំពោះ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្លែង​នៅ​ក្បែរ​រដ្ឋលេខាធិការ​ហិរញ្ញវត្ថុជាមួយ​ក្រុម​ហ៊ុន​ Boeing Company ក្នុង​ទីក្រុង​ St. Louis, Missouri។

សហរដ្ឋអាមេរិក​បាន​បញ្ចូល​ឈ្មោះ​ជនជាតិ​រុស្ស៊ី​២៤​នាក់​ក្នុង​បញ្ជី​ខ្មៅ ដោយ​ហៅ​ពួកគេ​ថា​ជា​អ្នក​ដើរ​តួ​សំខាន់​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ និង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដទៃទៀត។

ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​នេះ​គឺ​សំដៅ​ទៅ​លើ​ទីភ្នាក់ងារ GRU ដែល​ជា​ក្រុម​ស៊ើបការណ៍​សម្ងាត់​យោធា​រុស្ស៊ី និង​ជនជាតិ​រុស្ស៊ី​ចំនួន​១៣​នាក់​ទៀត​ដែល​ត្រូវ​បាន​ចោទប្រកាន់​ជាផ្លូវការ​រួចហើយ​ដោយ​រដ្ឋអាជ្ញា​ពិសេស​ លោក Robert Mueller នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​លោក​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត St. Petersburg ដែល​បាន​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក​តាមរយៈ​ព័ត៌មាន​ប្រឌិត​និង​អត្ថាធិប្បាយ​មិន​ពិត​អំពី​បញ្ហា​អាមេរិក​ដ៏​ចម្រូងចម្រាស។ ​

លោក Steve Mnuchin ​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋបាល​លោក ត្រាំ កំពុង​តែ​ប្រឈម​និង​ប្រយុទ្ធប្រឆាំង​នឹង​សកម្មភាព​មួល​បង្កាច់​លើ​អ៊ីនធឺណិត​របស់​រុស្ស៊ី ដោយ​រួម​ទាំង​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​នានា។ ទណ្ឌកម្ម​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធំ​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​ការ​បន្ត​វាយប្រហារ​យ៉ាង​សាហាវ​ពី​រុស្ស៊ី​»។​

ទណ្ឌកម្ម​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយដែល​រដ្ឋបាល​លោក ត្រាំ បន្ទោស​ដោយ​ផ្ទាល់​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក៕

XS
SM
MD
LG