ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ព្រហ្មទណ្ឌ​របស់​លោក Trump ចូល​ដល់​ដំណាក់កាល​ពិភាក្សា​សម្រេច


អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដើរ​ចូល​ក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​ Manhattan ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដើរ​ចូល​ក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​ Manhattan ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ការ​ពិភាក្សា​សម្រេចរបស់​គណៈវិនិច្ឆ័យ​តុលាការ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវគេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម បន្ទាប់ពី​មាន​បង្ហាញ​សារណា​បិទ​បញ្ចប់​ដ៏​វីវក់​អស់​ពេល​មួយ​ថ្ងៃ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​ថ្ងៃ​ពុធ​នេះ គណៈវិនិច្ឆ័យ​តុលាការ​នឹង​ស្ដាប់​ការ​ណែនាំ​របស់​ចៅក្រម​អំពី​ច្បាប់​ដែល​ផ្ដោត​លើ​សំណុំរឿង​លុយ​បំបិទ​មាត់​នេះ​និង​អំពី​អ្វី​ដែល​ពួកគេ​អាច​ពិចារណា​នៅ​ពេល​ដែល​ពួកគេ​វាយតម្លៃ​ថា​តើ​លោក Trump មាន​ទោស​ឬ​គ្មាន​ទោស។

រដ្ឋអាជ្ញា​បាន​និយាយ​ថា លោក Trump បាន​បន្លំ​ឯកសារ​អាជីវកម្ម​ផ្ទៃក្នុង​ដើម្បី​បិទបាំង​ករណី​បង់​លុយ​បំបិទ​មាត់​នេះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ដែល​គេ​ចោទ​ថា​បិទបាំង​រឿងរ៉ាវ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​លោក​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦។

លោក Trump បាន​បដិសេធ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះទេ និង​បាន​ច្រានចោល​បទ​ចោទ​ព្រហ្មទណ្ឌ​ទាំង ៣៤ នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG