ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ​ដក​បទបញ្ញត្តិ​ស្តីពី​បរិស្ថាន​ដែល​អនុម័ត​ក្នុង​សម័យ​លោក អូបាម៉ា ធ្វើ​ជា​ប្រធានា​ធិបតី


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាន់​បទ​បញ្ញត្តិ​ថ្មី​មួយ​ស្តី​ពី​ឯករាជ្យភាព​​នៃ​ថាមពល​ នៅស្នាក់​ការ​កណ្ដាល​​ទីភ្នាក់​ងារ​ការពារ​បរិស្ថាន​ កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាន់​បទ​បញ្ញត្តិ​ថ្មី​មួយ​ស្តី​ពី​ឯករាជ្យភាព​​នៃ​ថាមពល​ នៅស្នាក់​ការ​កណ្ដាល​​ទីភ្នាក់​ងារ​ការពារ​បរិស្ថាន​ កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​នឹង​ដក​ចេញ​បទបញ្ញត្តិ​បរិស្ថាន​សម័យ​លោក បារ៉ាក់​ អូបាម៉ា​ ធ្វើ​ជា​ប្រធានាធិបតី។

ការ​ធ្វើ​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​អំពី​ការ​ពិភាក្សា​ដេញ​ដោល​ដែល​ប្រកាន់​បក្ស​ពួក និង​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស អំពី​ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​សកម្មភាព​របស់​មនុស្ស​ទៅ​លើ​អាកាសធាតុ​នៅ​លើ​ផែនដី និង​ដើម្បី​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ដែល​ថា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​អាកាសធាតុ​សាកលលោក​រាប់​ទសវត្សរ៍​មក​នេះ ប្រហែល​ជា​អាច​ដោះ​ស្រាយ​បាន។

លោក ត្រាំ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​បទបញ្ជា​ប្រធានាធិបតី​ ថា «យើង​នឹង​ឲ្យ​កម្មករ​ជីក​រ៉ែ​របស់​យើង​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ‍ ហើយផលិត​«ធ្យូង​ស្អាត‍»។ ​
ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​ជនជាតិ​ហូរឡង់ ​លោក Paul Crutzen បាន​ថ្លែង​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ថា៖ «មនុស្ស​ជាច្រើន​ឯកភាព​ថា នេះ​គឺ​ជា​គ្រោះ​មហន្តរាយ‍»។

លោក ​Crutzen ដែល​បាន​ទទួល​ពានរង្វាន់​ណូបែល​ក្នុង​ឆ្នាំ​១៩៩៥ ចំពោះ​ការងារ​របស់​លោក​ដែល​ពន្យល់​អំពី​ការ​បាត់បង់​ស្រទាប់​អូហ្សូន​ពី​ផែនដី បាន​មាន​ប្រសាសន៍​ទៀត​ថា​ «អ្វីៗ​ដែល​សម្រេច​បាន​អាច​នឹង​ត្រូវ​បាន​បំផ្លាញ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​នឹង​សាទរ​ជាមួយ​នឹង​បទបញ្ជា​នេះ​ទេ‍»។

លោក ​Sean Spicer ​អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​បាន​និយាយ​ថា លោក ត្រាំ ជឿ​ថា លោក​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទៅ​លើ​គោលដៅ​២ ដោយ​ការពារ​បរិស្ថាន ស្រប​ពេល​ដែល​បង្កើន​ផលិតកម្ម​ថាមពល​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG