ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំបញ្ឈប់​ការគំរាម​កំហែង​ដើម្បី​បិទ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេសម៉ិកស៊ិក​ភ្លាម​ៗ


បុរស​ម្នាក់​អង្គុយ​ខណៈដែល​​រថយន្ត​ជាច្រើន​ឈប់​ចាំ​ដើម្បី​ឆែក​ឆេរ​ដោយ​មន្រ្តី​ត្រួ​តពិនិត្យ​ព្រំដែន​អាមេរិក​នៅ​កំពង់​ផែ​ San Ysidro ក្នុង​ទីក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៩។
បុរស​ម្នាក់​អង្គុយ​ខណៈដែល​​រថយន្ត​ជាច្រើន​ឈប់​ចាំ​ដើម្បី​ឆែក​ឆេរ​ដោយ​មន្រ្តី​ត្រួ​តពិនិត្យ​ព្រំដែន​អាមេរិក​នៅ​កំពង់​ផែ​ San Ysidro ក្នុង​ទីក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បញ្ឈប់​ការ​គំរាម​កំហែង​បិទ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​រវាង​សហរដ្ឋ​អាមេរិក​និង​ម៉ិច​ស៊ិក​ភ្លាម​ៗ ​ដើម្បី​បង្អាក់​ជនចំណាក​ស្រុក​ខុសច្បាប់ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​ប្រទេស​ម៉ិកស៊ិកថា ​ប្រទេស​នេះ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ដើម្បី​ទប់​ស្កាត់​ថ្នាំ​ញៀន​ខុស​ច្បាប់​ និង​ការ​កើន​ឡើង​នូវ​ជន​ចំណាក​ស្រុក​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​បើ​ពុំ​ដូច្នេះ​ទេ ​លោក​នឹងយក​ពន្ធគយ​លើ​រថយន្ត​ ដែល​ម៉ិកស៊ិក​នាំ​ចេញ​មក​កាន់​សហ​រដ្ឋ​អាមេរិក។

ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ឈប់​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ Twitter ប៉ុន្មាន​ថ្ងៃ​ដោយ​និ​យាយ​ថា លោក​ប្រហែល​បិទ​ព្រំដែន​បន្ទាប់​ពី​ទីប្រឹក្សា​ខាង​សេដ្ឋ​កិច្ច​របស់​សេតវិមាន​និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមាន​លោក​ថា ​ការ​បិទ​ព្រំ​ដែន ​នឹង​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិកដែល​ជា​មហា​អំណាច​ផុត លេខរបស់​ពិភពលោក​នោះ។

​មន្រ្តី​សេតវិមាន បាន​ព្យាយាម​រិះរកមធ្យោបាយ​ដែល​ប្រធានា​ធិបតី ​ត្រាំ អាច​បញ្ឈប់​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​កុំឲ្យ​ចូល​សហរដ្ឋ​អាមេរិក ​ខណៈ​ដែល​មិន​រារាំង​លំហូរទំនិញ​ និង​សេវាកម្ម​ដែល​មាន​តម្លៃ​ជិត​ ១ពាន់​៧រយ​ លាន​ដុល្លារ​ដែល​បាន​ឆ្លង​កាត់​ព្រំ​ដែន​ជារៀងរាល់​ថ្ងៃ ​រួម​ជា​មួយ​កម្មករ​ត្រឹម​ត្រូវ​តាម​ច្បាប់ និស្សិត ​អ្នក​ទិញ​ទំនិញ​ និងអ្នក​ទេសចរ​ ជិត​៥សែននាក់។

ប្រធានា​ធិបតី​ ត្រាំ ប្រាប់អ្នក​យកព័ត៌មាន​នៅឯសេតវិមាន​ថា ម៉ិកស៊ិក​អាច​បញ្ឈប់​ក្បួន​ជន​ចំណាក​ស្រុកពី​ប្រទេស​នានា​នៅ​តំបន់​អាមេរិក​កណ្តាល​ ដូច​ជា​ប្រទេស​ក្វាតេ​ម៉ាឡា ​ហុងឌុយរ៉ាស ​និង​ប្រទេស​អែល​សាវ៉ាឌ័រ ​នៅឯ​ព្រំ​ដែន​ភាគខាង​ត្បូងរបស់​ខ្លួន​ ដើម្បី​បញ្ឈប់​ការ​ឆ្លង​កាត់​របស់​ពួកគេ​តាម​ប្រទេសម៉ិកស៊ិក​ទៅកាន់​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG