ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ច្រាន​ចោល​ការ​រិះគន់ ហើយ​បាន​និយាយ​ថា​លោក​មាន​ជំនួប​ដ៏​អស្ចារ្ស​ជាមួយ​មេដឹកនាំ​រុស្ស៊ី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ប្រធានា​ធិបតីអាមេរិក ​ដូណាល់ ​ត្រាំ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​មាន​ជំនួប​កំពូល​ដ៏​អស្ចារ្ស​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​នៅ​ក្នុង​រដ្ឋធានី Helsinki ​ទោះ​បី​លោក​បាន​ប្រឈម​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​សុខចិត្ត​ទទួល​យក​ការ​បដិសេធ​របស់ប្រធានា​ធិបតី Putin ថា ​រុស្ស៊ី​មិន​បាន​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោត​ហើយ​ប្រធានា​ធិបតី​ត្រាំ​មិន​បាន​ការពារ​ការ​សន្និដ្ឋាន​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ជ្រៀតជ្រែកនៅ​ក្នុង​ការ​ប្រកួត​ប្រជែងការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​តាម​សារ​ក្នុង​ប្រព័ន្ធ Twitter ថា «ខណៈ​ដែល​ខ្ញុំ មាន​ជំនួប​ដ៏​អស្ចារ្ស​ជាមួយ​អង្គការ​អូតង់​ដែល​បានបង្កើន​ប្រាក់​យ៉ាង​ច្រើន ​ខ្ញុំ​ក៏​មាន​ជំនួប​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin។ ជា​ការ​គួឲ្យ​សង្វែក ជំនួប​ដ៏អស្ចារ្ស​ទាំង​នេះ​មិន​បាន​ត្រូវគេ​រាយការណ៍​ទេ។​ ព័ត៌មាន​ក្លែងក្លាយ​បាន​រាយការណ៍​ឆ្កួត​លីលា»។

នៅ​វិមាន​រដ្ឋ​សភា Capitol Hill ​លោក Paul Ryan ​ប្រធាន​សភា​តំណាង​រាស្ត្រ ​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពីរដ្ឋ Wisconsin បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​ប្រធានា​ធិបតី​ត្រាំ។

លោក Ryan ​បាន​និយាយ​ថា «សូម​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ថា រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោត​របស់​យើង។​ យើង​ដឹងថា ​ពួកគេ​បាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​របស់​យើង ​ហើយ​យើង​បានអនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដើម្បី​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ»៕

XS
SM
MD
LG