ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ មិន​សម្តែង​ការប្តេជ្ញា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​គាំទ្រ​សិទ្ធិមនុស្ស​ក្នុង​ក្រុង​ហុងកុង


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កាន់​ឯកសារ​នៅ​ក្នុងបន្ទប់​រាង​ពង​ក្រពើ​នៃ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​តុលា ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កាន់​ឯកសារ​នៅ​ក្នុងបន្ទប់​រាង​ពង​ក្រពើ​នៃ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​តុលា ២០១៩។

កាល​ពី​ថ្ងៃ​សុក្រ​ ប្រធានាធិបតី​ស.រ.អា.​មិន​បាន​សម្តែង​ការ​ប្តេជ្ញា​អំពី​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ដោយ​គណបក្ស​ទាំង​ពីរ​ដែល​គាំទ្រ​ដល់​ពួក​សកម្មជន​លម្អៀង​ទៅ​ខាង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុងក្រុង​ហុងកុង​ទេ។

នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​មួយ​ជាមួយ​កម្មវិធី​ទូរទស្សន៍​ Fox and Friends​ លោក ដូណាល់ ត្រាំ​ ហាក់​ដូច​ជា​រារែក​រវាង​ការ​គាំទ្រ​សិទ្ធិមនុស្ស​និង​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ជា​មួយ​ប្រទេស​ចិន។

លោក ត្រាំ​ បាន​និយាយ​ថា «យើង​ត្រូវ​តែ​ឈរ​ជាមួយ​ហុងកុង»។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​បាន​និយាយ​បន្ថែម​ថា «ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ឈរ​ជាមួយ​ប្រធានាធិបតី​ Xi Jinping​ ដែរ។​ លោក​ជា​មិត្ត​របស់​ខ្ញុំ។ លោក​ជា​មនុស្ស​ពូកែ​ម្នាក់»។

លោក​ ត្រាំ បាន​និយាយ​ថា​ ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភព​លោក​កំពុង​«ឋិត​ក្នុង​ដំណើរ​ការ​ធ្វើ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​ប្រសិន​បើ​យើង​អាច​ធ្វើ​ការណ៍​នេះ​បាន​ នេះ​ជាការ​អស្ចារ្យ»។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលដៅ​ធានា​រ៉ាប់រង​ឱ្យ​ក្រុង​ហុងកុង​មាន​ស្វ័យភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ការអនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ពី​ស.រ.អា.។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​គំរាម​កំហែង​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ផង​ដែរ៕

XS
SM
MD
LG