ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Netanyahu រំពឹង​លើ​ការ​បង្រួបបង្រួម​គ្នា ប៉ុន្តែ​មិន​គាំទ្រ​ដំណោះស្រាយ​រវាង​រដ្ឋ​ពីរ​ទេ


លោក​មេធាវី David Friedman ជា​អ្នក​ដែល​លោក​ប្រធានាធិបតី Donald Trump តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីស្រាអែល។
លោក​មេធាវី David Friedman ជា​អ្នក​ដែល​លោក​ប្រធានាធិបតី Donald Trump តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីស្រាអែល។

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​រំពឹង​ទៅ​លើ​សារ​នៃ​ការ​បង្រួបង្រួម​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សេតវិមាន គណៈកម្មាធិការ​មួយ​របស់​ព្រឹទ្ធសភា​កំពុង​តែ​បើក​សវនាការ​តែងតាំង​ទៅ​លើ​ជម្រើស​របស់​លោក Trump សម្រាប់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែល។

គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សាកសួរ​ដល់​លោក​មេធាវី David Friedman ដែល​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​ទៅ​លើ​ការសាងសង់​លំនៅដ្ឋាន​របស់​អ៊ីស្រាអែល និង​ជា​អ្នក​តស៊ូ​មតិ​ឲ្យ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ក្នុង​ទី​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​ឲ្យ​ទៅ​ដាក់​នៅ​ទីក្រុង Jerusalem វិញ។ ​

អតីត​ឯកអគ្គរដ្ឋទូត​៥​នាក់​ដែល​ធ្លាប់​កាន់​តំណែង​ក្រោម​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​និង​ប្រជាធិបតេយ្យ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​គណៈកម្មាធិការ​នៃ​អង្គ​ចៅក្រម​ដោយ​និយាយ​ថា លោក Friedman មាន ​«ជំហរ​ជ្រុលនិយម​និង​និយម​ការ​កែទម្រង់​ទាំងស្រុង»។

ពួកគេ​បាន​សរសេរ​ថា លោក Friedman បាន​និយាយ​ថា លោក​មិន​ជឿ​ថា វា​ជា​ការ​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ទេ​សម្រាប់​អ៊ីស្រាអែល​ក្នុង​ការ​យក​តំបន់ West Bank ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​នោះ ហើយ​បាន​ហៅ​ដំណោះស្រាយ​រវាង​រដ្ឋ​ពីរ​សម្រាប់​ជម្លោះ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ថា​ជា «ដំណោះស្រាយ​បំភ័ន្ត​ទៅ​លើ​បញ្ហា​ដែល​មិន​បាន​កើត​ឡើង»។ ​

រដ្ឋបាល​របស់​លោក Trump បាន​និយាយ​ថា ការ​ផ្តល់​តំណែង​ឲ្យ​លោក Friedman ធ្វើ​ជា​ឯកអគ្គរដ្ឋទូត នោះ​ទំនាក់ទំនង​រវាង​អាមេរិក​និង​អ៊ីស្រាអែល​នឹង​ក្លាយ​ជា «គំរូ​នៃ​សហប្រតិបត្តិការ ​និង​ការ​គោរព»៕

XS
SM
MD
LG