ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ឈ្មោះ​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ក្រោយ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំ​កិច្ចពិភាក្សា​មួយ​អំពី​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​មួយ​ជាមួយ​នឹង​អភិបាល​រដ្ឋ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​តែងតាំង​លោក Brad Parscale ដែល​ជា​អ្នកយុទ្ធសាស្ត្រ​ឌីជីថល​ខាង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ធ្វើ​ជា​ប្រធាន​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០២០។

នៅក្នុង​ការ​ប្រកាស​ជា​ផ្លូវការ​នោះ​ លោក Trump បាន​សរសើ​លោក Pascale ថា​ជា​មនុស្ស​មាន​សមត្ថភាព​អស្ចារ្យ​ និង​ត្រូវ​បាន​ជ្រើសរើស​ផ្អែក​លើ​ប្រវត្តិ​ជោគជ័យ​ការងារ​របស់​លោក»។ កាល​ពី​ឆ្នាំ​មុន​លោក Parscale ដែល​មាន​វ័យ​៤២ឆ្នាំ​រូប​នេះ​ បាន​ជួយ​បង្កើត​ក្រុម​នៅ​ខាង​ក្រៅ​គាំទ្រ​លោក Trump ដែល​មាន​ឈ្មោះ​ថា America First Action។

ខណៈ​ដែល​លោក Trump ស្នើ​ឲ្យ​ត្រួតពិនិត្យ​លើ​បញ្ហា​ធំ​ និង​តូច​នៅ​លើ​ប្រព័ន្ធ Twitter លោក Parscal បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​បោះឆ្នោត​ដល់​ពួក​អ្នក​បោះឆ្នោត​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ នៅ​អំឡុង​ពេល​ជ័យ​ជំនះ​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trumpកាល​ពី​ឆ្នាំ២០១៦។

កូនប្រសារ​របស់​លោក Trump លោក Jared Kushner ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្នុង​សេតវិមាន​ បាន​ថ្លែង​ថា​លោក Parscale គឺ​ជា​មនុស្ស​សំខាន់​ដែល​បាន​ពាំនាំ​នូវ​ការ​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​តាម​បែប​បច្ចេកវិទ្យា​ និង​វិធីសាស្ត្រ​ទាញ​យក​ទិន្នន័យ ​សម្រាប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​កាល​ពីឆ្នាំ២០១៦។

លោក Trump បាន​ប្រកាស​តាំង​ពី​ដំបូង​នៅ​ពេល​លោក​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​កាល​ពី១៣​ខែ​មុន​ ថា​លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ម្តង​ទៀត​នៅ​អាណត្តិ​ក្រោយ៕

XS
SM
MD
LG