ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ត្រាំ និង​លោកស្រី​ Merkel មិនចុះ​សម្រុង​គ្នា​​លើ​បញ្ហា​អាកាស​ធាតុ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​សន្និសីទ​កំពូល G-20


លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ត្រូវ​បាន​អែម​ដំណើរ​ដោយ​លោកស្រី​អធិការបតី Angela Merkel ក្នុង​កិច្ចប្រជុំ G7 ក្នុង​ក្រុង Taormina ប្រទេស​អ៊ីតាលី​ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

នៅ​ពេល​ដែល​ប៉ូលិស​បង្កើន​ការ​យាមល្បាត​ហើយ​ពួក​បាតុករ​បោះ​ជំរំ​នៅ​ក្នុង​ទីក្រុង Hamburg នៃ​ប្រទេស​អាល្លឺម៉ង់ ​មិន​មាន​នរណា​ម្នាក់​រំពឹង​ថា​ជាចុង​សប្តាហ៍​មាន​ភាព​ងាយ​ស្រួល​នៅពេល​ដែល​ប្រធានា​ធិបតី​អាមេរិកដូណាល់ ​ត្រាំ​ចូលរួម​ជាមួយ​ប្រមុខ​រដ្ឋ​ផ្សេងៗ​ទៀត​របស់ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​២០​ប្រទេស​របស់​ពិភពលោក​នោះ។

ប្រធានាធិបតី​អាមេរិក​ត្រាំ​ និង​លោកស្រី​អធិការ​បរតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់ ​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​នានា​ដូចជា​អាកាស​ធាតុ​ និង​ពាណិជ្ជកម្ម ​ក៏ប៉ុន្តែ កិច្ច​ខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ភេរវកម្ម ​ការ​សាក​ល្បងកាំជ្រួចមីស៊ីល​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង​ហើយ​ផលិតផល​ដែក​ថែប​ថោក​ហួស​របស់​ចិន ​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំង​នោះ​រួប​រួម​គ្នា។

​លោកស្រី​អធិការ​បរតី Merkel សន្យា​ធ្វើ​ការ​ឆ្ពោះ​ទីកាន់​ការ​មូលមតិ​គ្នា​លើ​បញ្ហា​សំខាន់ៗ​ ក៏ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​លោកស្រី​ជាមួយ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ទេ។

លោក​ស្រី Merkel ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​មុន​ពេល​សន្និសីទ​កំពូល​ថា «ខ្ញុំ ​គិតថា ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ច្រើន​លើ​បញ្ហាផ្សេង​ទៀត​ហើយ​មានការ​ខ្វែង​គំនិត​គ្នា​ខ្លាំងដែរ ​ដូច្នេះ ​ខ្ញុំ​មិន​មាន​ការ​រំពឹង​អំពីការ​ចរចា​នេះទេ ​ក៏ប៉ុន្តែ ​ខ្ញុំ​គិតថា ​យើង​នឹង​មិន​មាន​គោលជំហរ​ស្រប​គ្នា​លើ​បញ្ហា​នានា​នៅ​ពេល​ បញ្ចប់​ការ​ចរចា​នោះ​ ក៏ប៉ុន្តែ ​វា​ជា​បញ្ហា​រសើប​ហើយ​ត្រូវ​ការ​ចរចា​ដោយ​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​លើ​បញ្ហា​ការ​ទូត​អន្តរជាតិ‍»។

ប្រធានាធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​និយាយ​ថា ​លោក​មាន​ផែនការ​ដ៏​ធំ​ដើម្បី​ដាក់​ពន្ធ​យ៉ាង​ច្រើន​លើ​ការនាំ​ចូល​ដែកថែប ​ជា​កា​រគំរាម​កំហែង​នៅ​ពេល​ថ្មីៗ​បំផុត​ហើយ​ប្រហែល​ធ្ងន់​ធ្ងរ​បំផុត​ដើម្បី​ការពារ​ឧស្សាហកម្ម​សហរដ្ឋ​អាមេរិក ​ហើយ​នឹង​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​គិត​ប្រទេស​អាមេរិក​មុន​គេ​របស់​លោក ​ជា​បញ្ហា​មួយ​ដែល​ដៃគូ​នានា​នៅ​ក្នុង​ក្រុម​ប្រទេស G-20 មាន​ការ​ភ័យខ្លាច៕

XS
SM
MD
LG