ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក ដូណាល់​​ ត្រាំនិង​ប្រធានា​ធិបតី​រុស្ស៊ី Putin ​អាចនឹង​ជួប​គ្នា​នៅ​សន្និសីទ​កំពូល G-20


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់​ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin កំពុង​សន្ទនា​តាម​ទូរស័ព្ទ។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់​ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin កំពុង​សន្ទនា​តាម​ទូរស័ព្ទ។

ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin ​និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​ត្រូវគេ​រំពឹង​នឹង​ជួប​គ្នានៅសន្និសីទ​កំពូល G-20 ​នៅ​ខែ​ក្រោយ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

​ថ្លែងកាលពី​ថ្ងៃ​ពុធ​នៅឯសន្និសីទ​កាសែត​ក្នុង​ទីក្រុង Krasnodar ​ប្រទេស​រុស្ស៊ី ​លោក​រដ្ឋ​មន្រ្តី​កាបរទេស​រុស្ស៊ី Sergei Lavrov ​បាន​និយាយ​ថា ​លោក​សន្មត​ថា​ជំនួប​នោះ​នឹង​កើត​មាន​ឡើង។

លោករដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Lavrovបាន​ប្រាប់​អ្នក​យក​ព័ត៌មានថា «​ប្រ​ធា​នា​ធិបតី​ទាំង​២​នឹង​នៅ​ក្នុង​ទីក្រុងក្នុង​ពេលតែ​មួយ ​អាគារ​តែ​មួយ ថែម​ទាំង​នៅ​ក្នុង​បន្ទប់​តែ​មួយ​ទៀត។​ ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​មិន​ធម្មតា​ទេ ​ប្រសិនបើ​អស់​លោក​មិន​ពិភាក្សា​គ្នា​នោះ‍»។

​ប្រសិន​បើ ​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​រុស្ស៊ី Putin ​ជួប​គ្នា​នៅ​ឯសន្និសីទ​នោះ ​ជំនួប​នេះ​នឹង​ក្លាយ​ជា​លើក​ទី​មួយ​ដែល​មេដឹកនាំ​ទាំង២​បាន​ជួប​ទល់​មុខ​គ្នា​ចាប់តាំង​ពី​ការ​ជាប់ឆ្នោតជាប្រធានា​ធិបតី​របស់​លោក​ត្រាំក្នុង​ខែ​វិច្ឆិកា​មក។

ប្រធានាធិបតី Putin បាន​និយាយ​កាល​ពី​ខែ​មិនា​ថា លោក​បាន​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ជួប​ជាមួយ​ប្រធានា​ធិបតី​នៅឯ​សន្និសីទ​កំពូល G-20 ទោះ​យ៉ាង​នោះ​ក៏​ដោយ​ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ​មិន​បាន​បញ្ជាក់​ពី​ជំនួប​ជា​ផ្លូវ​ការណ៍​ទេ។

រដ្ឋ​មន្រ្តីការបរទេស​រុស្ស៊ី Lavrov ​បាន​និយាយ​ទៀត​ថា ប្រធានបទ​ដ៏​សំខាន់​បំផុត​ដើម្បី​ពិភាក្សាក្នុង​អំឡុង​នៃ​ជំនួប​នោះ​រួម​បញ្ចូល​ទាំង​ការធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី ភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង២ហើយ​និង​ការ​ខំ​ប្រឹងប្រែង​ស្វែងរកដំ​ណោះ​ស្រាយ​សន្តិភាព​ដល់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​នឹង​ដើរតួនាទី​ដ៏​សំ​ខាន់​នៅ​ក្នុងការ​សន្ទនា​នោះ៕

XS
SM
MD
LG