ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី​ការងារ​របស់​លោក Trump ដក​ខ្លួន​ចេញ មុន​ពេល​បើក​សវនាការ​តែងតាំង


លោក​ប្រធានាធិបតី​ Donald Trump ដើរ​ជាមួយ​នឹង​លោក Andy Puzder មក​ពី​អគារ Trump National Golf Club Bedminster ក្នុង​ក្រុង Bedminster។
លោក​ប្រធានាធិបតី​ Donald Trump ដើរ​ជាមួយ​នឹង​លោក Andy Puzder មក​ពី​អគារ Trump National Golf Club Bedminster ក្នុង​ក្រុង Bedminster។

នាយក​ប្រតិបត្តិ​ Fast Food លោក Andrew Puzder ដែល​ជា​បេក្ខជន​ដែល​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​តែងតាំង​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ដក​ខ្លួន​ចេញ​ពី​ការ​ពិចារណា​សម្រាប់​តំណែង​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ មួយ​ថ្ងៃ​មុន​ពេល​បើក​សវនាការ​តែងតាំង​សម្រាប់​តំណែង​នេះ។ ​

លោក Puzder គឺ​ជា​បេក្ខជន​ទី​មួយ​របស់​លោក Trump ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ពិចារណា​សម្រាប់​តំណែង​ថ្មី​របស់​ខ្លួន ខណៈ​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ថា លោក​មិន​បាន​ទទួល​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ពី​ព្រឹទ្ធសភា​នោះ​ទេ។
លោក Puzder ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CKE Restaurants Inc ដែល​ទទួល​សិទ្ធិ​បន្ត​ដើម្បី​លក់ Fast Food ដែល​រួម​មានHardee's and Carl's Jr. បាន​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស ការ​ត្បូញត្អែរ និង​ស្ថានភាព​ដែល​អាច​នាំឲ្យ​មាន​ជម្លោះ។

លោក Puzder បាន​ប្រឈម​នឹង​ការ​ជំទាស់​សម្រាប់​តំណែង​នេះ ដោយ​សារ​តែ​លោក​មិន​បាន​បង់​ពន្ធ​រយៈពេល​៥​ឆ្នាំ​ឲ្យ​ទាន់​ពេលវេលា​ទៅ​លើ​អតីត​អ្នក​មើល​ថែរក្សា​ផ្ទះ​សម្បែង​ម្នាក់​ដែល​មិន​មាន​សិទ្ធិ​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នកនាំពាក្យ​របស់​លោក Puzder បាន​និយាយ​ថា លោក​បាន​បង់ពន្ធ​ភ្លាមៗ​បន្ទាប់​ពី​លោក​ដឹង​ថា លោក​នៅ​ជំពាក់​ថ្លៃ​ពន្ធ។ ប៉ុន្តែ​ភាព​មិន​ស្រុះស្រួល​គ្នា​នៅ​តែ​ជា​បញ្ហា​នយោបាយ​កាន់​តែ​រីក​ធំឡើង សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ ដែលមាន​ភាព​តឹងតែង​ទៅ​លើ​អន្តោប្រវេសន៍​ និង​ការ​បង់ពន្ធ។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក លោក Puzder បាន​និយាយ​ថា «បន្ទាប់​ពី​ការ​ពិចារណា​ និង​ពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ខ្ញុំ​នឹង​ដក​បេក្ខភាព​របស់​ខ្ញុំ​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ»។ អ្នកនាំពាក្យ​សេតវិមាន លោក Sean Spicer បាន​បញ្ជាក់​ថា ការ​ដក​បេក្ខភាព​របស់​លោក Puzder គឺ​ជា​រឿង​ពិតប្រាកដ​មែន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG