ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ទទួល​ការ​តែងតាំង​ជា​ប្រធាន​ទី​ភ្នាក់​ងារ​ការពារ​បរិស្ថាន​សហរដ្ឋ​អាមេរិក​របស់​លោក​ត្រាំ​ប្រឈម​ការសួរ​យ៉ាង​ល្អិត​ល្អន់​ពី​សភា

  • Steve Baragona

លោក Scott Pruitt ដែល​ជា​អ្នក​ទទួល​ការ​តែងតាំង​ជា​ប្រធាន​ទី​ភ្នាក់​ងារ​ការពារ​បរិដ្ឋាន​សហរដ្ឋ​អាមេរិក ដោយ​លោក ដូណាល់ ត្រាំ។

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ដែល​បាន​ប្តឹង​ទី​ភ្នាក់​ងារការ​ពារ​បរិស្ថាន​​សហរដ្ឋ​អាមេរិក​ចំនួន​១៤​ដង​បាន​ប្រឈម​ការ​សាកសួរ​យ៉ាង​ល្អិតល្អត់​ពី​សភា​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​អំពី​ថាតើ​ហេតុ​អ្វី​លោក​ត្រូវ​ដឹកនាំ​ទី​ភ្នាក់​ងារ​នោះ។​

លោក Scott Pruitt រដ្ឋមន្រ្តី​យុត្តិធម៌​រដ្ឋ​អូក្លាហូម៉ា​ជា​អ្នក​ដែល​បាន​ទទួល​ការតែងតាំងដ៏​ចម្រូង​ចម្រាស់​របស់​ប្រធានា​ធិបតី​ដូណាល់ ត្រាំឲ្យ​ដឹក​នាំ​ទី​ភ្នាក់​ងារ​ការពារ​បរិដ្ឋាន។​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​រិះគន់​ពី​ប្រវត្តិ​របស់​លោកចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​និយ័តករ​ហើយ​នឹង​ការ​ទាក់​ទិន​របស់​លោក​ទៅ​នឹង​ឧស្សាហកម្ម​ឥន្ធន:​ហ្វូស៊ីល។

ផ្សែង​លាយ​អ័ព្ទ សារធាតុ​កខ្វក់​ជាតិបារ៉ត ​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​សុទ្ធតែ​ជា​សារធាតុ​ពុល​ទាំង​អស់​ដែល​ទី​ភ្នាក់​ងារ​ការពារ​បរិស្ថាន​មាន​ភារៈ​កិច្ច​ត្រួត​ពិនិត្យ។

ក្នុងនាម​ជា​រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​រដ្ឋ​អូក្លា​ហាម៉ា លោក​ Scott Pruitt ​បាន​ប្តឹងទី​ភ្នាក់​ងារ​ការពារ​បរិដ្ឋាន​ក្នុងផ្នែក​ទាំង​នោះនិង​ផ្នែក​ផ្សេងៗ​ទៀត។

លោក ​Pruitt និយាយ​ថា ​លោក​បានប្តឹងដើម្បី​ឲ្យ​រដ្ឋាភិបាលថ្នាក់​ជាតិ​ប្រគល់​ការ​ត្រួត​ត្រាត្រឡប់មកថ្នាក់រដ្ឋវិញ​ដែល​លោក​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធបាន​ចាត់​វិធាន​ការ​ខ្លាំង​ហួស។

លោក​ Scott Pruitt ថ្លែងថា៖ «ខ្ញុំ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​អំពី​បរិស្ថាន។វា​ជាការ​ស្តារ​ឡើង​វិញនូវទំនាក់​ទំនង​ហើយ​នឹង​ធ្វើ​ឲ្យ​បា្រកដ​ថា ​ទំនាក់​ទំនង​ដែល​សភាត្រួតត្រា​ តួនាទីរបស់រដ្ឋ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​បរិដ្ឋាន​របស់​យើង‍»។

ក៏ប៉ុន្តែ ​ពួក​ប្រឆាំង​និយាយ​ថា ​លោក Pruitt កំពុង​លះ​បង់​បរិស្ថាន​ដើម្បី​ក្រុម​ហ៊ុនឥន្ធនៈ​ហ្វូស៊ីល ​ដែល​ជាឧស្សា​ហកម្ម​ដ៏ធំ​មួយ​នៅ​ក្នុង​រដ្ឋ​អូក្លាហាម៉ា។

លោកJeff Merkley សមាជិក​ព្រឹទ្ធសភាខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​មក​រដ្ឋ Oregon បាន​បង្ហាញ​លិខិត​ឆ្នាំ​២០១១​របស់​ការិយាល័យលោក Pruitt ដែល​បាន​ផ្ញើរដើម្បី​ជំ​ទាស់ប្រឆាំង​ចទបញ្ញត្តិ​របស់ទី​ភ្នាក់​ងារ​ការពារ​បរិដ្ឋាន​ ដែល​បានដក​ស្រង់​សំដី​ស្ទើរតែ​ដូច​គ្នាពីលិខិតដែល​បាន​សរសេរឡើង​ដោយ​ក្រុម​ហ៊ុន​ថាមពល​មួយ។

សមាជិក​ព្រឹទ្ធសភា Jeff Merkley ថ្លែងថា៖ «លោក​បាន​ប្រើ​ប្រាស់ការិយាល័យ​របស់​លោក​ជា​ការ​ទាក់ទងដោយផ្ទាល់របស់​ក្រុមហ៊ុន​ប្រេង​ជាជាង​ការទាក់​ទង​ដោយ​ផ្ទាល់​ដើម្បី​ផល​ប្រយោជន៍​សុខភាព​សាធារណៈ​របស់​ប្រជា​ពលនៅ​ក្នុង​រដ្ឋ​អូក្លាហាម៉ា‍»។

លោក Scott Pruitt ​បាន​ឆ្លើយ​តប​វិញថា៖«ការទាក់​ទង​ដោយ​ផ្ទាល់​នេះ​តំណាង​ឲ្យ​ឧស្សាហកម្មនៅ​ក្នុង​រដ្ឋ​អូក្លាហាម៉ា មិន​មែន​ឲ្យ​ក្រុម​ហ៊ុន​ទេ‍»។

ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ​បាន​ផ្ញើ​សារ​តាមTwitterថា ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ជាការ​បោក​បញ្ឆោត ទោះ​ជាយ៉ាង​នោះ ឥឡូវនេះ​លោក​ប្រធានា​ធិបតី​និយាយ​ថា ​លោក​មាន​គំនិតទូលំទូលាយ​អំពី​បញ្ហា​នេះ។លោក Pruitt ​មិន​យល់​ស្រប​ជាមួយនឹង​សញ្ញានេះ​ទេ ​ប៉ុន្តែ ​ទស្សនៈ​របស់​លោក​មិនបាន​ធ្វើ​ឲ្យ​លោកBernie Sanders អតីត​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យពេញ​ចិត្ត​ទេ។

លោក Scott Pruitt អ្នក​ទទួល​បាន​ការតែងទាំង​ជារដ្ឋ​មន្រ្តីទី​ភ្នាក់​ងារ​ការពារ​បរិស្ថាននិយាយថា៖«ខ្ញុំ​ជឿ​ជាក់​ថា សមត្ថភាព​ដើម្បី​វាស់​វែងកម្រិតជាក់​លាក់នៃ​ផល​ប៉ះពាល់​ដោយ​សារសកម្មភាពរបស់មនុស្ស​លើអាកាស​ធាតុ​ជា​ប្រធាន​បទ​មួយត្រូវ​ធ្វើ​ការ​ជជែក​ដេញ​ដោល​កាន់​តែ​ច្រើន​ឡើងថាតើ​អាកាស​ធាតុ​កំពុង​ផ្លាស់​ប្តូរ​ឬទេឬ​ថាតើ​សកម្មភាព​មនុស្សធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ​ឬ​ទេ‍?»។

លោកBernie Sandersសមាជិក​ព្រឹទ្ធ​សភា​មកពី​រដ្ឋVermont និយាយ​ថា៖«ពេល​ដែល​លោក ​មិនមាន​ភាព​ប្រាកដ​ប្រជា ​ពួក​អ្នក​វិទ្យាសាស្រ្ត​សំខាន់​ៗជា​ច្រើន​កំពុង​និយាយ​ប្រាប់​យើង​ថា ​ប្រសិនបើ​ យើងមិនរួបរួមគ្នា​ចាត់​វិធានការ​ជាមួយ​គ្នា​ទេហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថាម​ពល​របស់​យើង​ចេញ​ពីការ​ប្រើ​ប្រាស់ឥន្ធនៈ​ហ្វូស៊ីល​ទេនោះ ​នឹង​មាន​បញ្ហា​ពិត​ប្រាកដ​ដល់​គុណភាព​របស់​ផែនដី​ដែល​យើង​នឹង​ត្រូវ​បន្សល់​ទុក​ឲ្យ​កូននិង​កូនចៅ​របស់​យើង‍»។

ពួក​អភិរក្ស​និយម ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំងដល់​ច្បាប់ទឹក​និង​ខ្យល់​កខ្វក់​របស់​រដ្ឋ​បាល​លោក​អូបាម៉ា។

លោក Dan Sullivan សមាជិក​ព្រឹទ្ធសភាខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អាឡា ស្កានិយាយ​ថា លោក Pruitt ​អាចកែខៃទំនាក់​ទំនង​តាន​តឹង​រវាងទី​ភ្នាក់​ងារ​ការពារ​បរិដ្ឋាន EPA និង​តំបន់​ជន​បទ​នៃ​ប្រទេស​អាមេរិក។

លោក Dan Sullivan បាន​ថ្លែងថា៖«​មានការ​ខឹង​សម្បារយ៉ាង​ច្រើន ថែម​ទាំងមាន​ការ​ភ័យ​ខ្លាច​ទី​ភ្នាក់​ងារនេះ​នៅ​ផ្នែក​នា​នា​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ហើយ​ ខ្ញុំ​ជឿ​ជាក់​ថា ​លោក​ជា​មនុស្ស​ត្រឹម​ត្រូវ​ដើម្បី​កាន់​កាប់​ទីភ្នាក់​ងារ​នេះ‍»។

ពួក​បរិដ្ឋាន​កំពុង​បញ្ចុះ​បញ្ចូលសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​៣-៤​នាក់​ឲ្យ​រារាំងការតែងតាំង​លោក Pruitt៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG