ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​និង​កូរ៉េខាង​ជើងបាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​កិច្ច​ប្រជុំ​កំពូល


«ថ្ងៃនេះ​​ យើង​បាន​បង្កើត​ឲ្យ​មានកិច្ច​ប្រជុំ​ប្រវត្តិសាស្រ្ត​មួយ ហើយ​យើង​សម្រេចចិត្ត​ថា​នឹង​បំភ្លេច​ចោល​នៅ​អតីតកាល​ទាំង​ឡាយ។ ពិភពលោក​នឹង​មើល​ឃើញ​នៅ​ការ​ផ្លាស់ប្តូរ​ដ៏ធំមួយ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ថ្ងៃអង្គារ ដែល​លោក​ត្រាំ​ហៅថាជា «ឯកសារដ៏ទូលំទូលាយ» នៅពេល​លោក​សន្យា​ថា​នឹងថ្លែង​លម្អិត​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​បន្ទាប់ពី​នេះ។

លោក​ត្រាំ​បាន​និយាយ​ថា៖

«យើង​នឹងដោះ​ស្រាយ​បញ្ហា​ដ៏គ្រោះថ្នាក់​និង​ធំខ្លាំង​សម្រាប់​ពិភពលោក»។

បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ លោក គីម​ បាន​ចាកចេញ​ពីកោះ Sentosa ប្រទេស​សិង្ហបុរី​ភ្លាមៗ។

អង្គុយ​ជាមួយ​លោក​ គីម លោក​ត្រាំ បាន​និយាយ​ថា លោកទាំងពីរ​បាន​ «បង្កើត​ចំណង​ពិសេសមួយ​» ហើយ​ពីរបី​ម៉ោង​ក្រោយ​ពីការ​ពិភាក្សា​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ថ្ងៃអង្គារ​នេះ លោក​គិត​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងជើង​ «នឹង​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពីអតីតកាល»។

ទាំង​លោក ត្រាំ និង​លោក​ គីម ​បាន​បង្ហាញ​ការដឹង​គុណ​គ្នា​ទៅវិញទៅមកចំពោះ​កិច្ច​ប្រជុំ​មួយ​នេះ ហើយ​លោក​ ត្រាំ បាន​និយាយ​ថា​លោក​ប្រាកដ​ជា​អញ្ជើញ​លោក គីម​ មក​ទស្សនា​សេតវិមាន។

លោក គីម​ បាន​និយាយ​តាម​រយៈអ្នកបកប្រែ​ថា៖ «ថ្ងៃនេះ យើង​បាន​បង្កើត​ឲ្យមាន​កិច្ច​ប្រជុំ​ប្រវត្តិសាស្រ្ត​មួយ ហើយ​យើង​សម្រេចចិត្ត​ថា​នឹង​បំភ្លេច​ចោល​នៅ​អតីតកាល​ទាំង​ឡាយ។ ពិភពលោក​នឹង​មើល​ឃើញ​នៅ​ការ​ផ្លាស់ប្តូរ​ដ៏ធំមួយ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកបង្ហាញឯកសារដែលលោកនិងមេដឹកនាំកូរ៉េខាងជើងទើបតែបានចុះហត្ថាលេខា នៅសណ្ឋាគារ Capella លើកោះរមណីយដ្ឋាន Sentosa កាលពីថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ ២០១៨ ប្រទេសសិង្ហបុរី។ (AP Photo/Evan Vucci)
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកបង្ហាញឯកសារដែលលោកនិងមេដឹកនាំកូរ៉េខាងជើងទើបតែបានចុះហត្ថាលេខា នៅសណ្ឋាគារ Capella លើកោះរមណីយដ្ឋាន Sentosa កាលពីថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ ២០១៨ ប្រទេសសិង្ហបុរី។ (AP Photo/Evan Vucci)

ទាំង​លោក ត្រាំ និង​លោក​ គីម ​បាន​បង្ហាញ​ការដឹង​គុណ​គ្នា​ទៅវិញទៅមកចំពោះ​កិច្ច​ប្រជុំ​មួយ​នេះ ហើយ​លោក​ ត្រាំ បាន​និយាយ​ថា​លោក​ប្រាកដ​ជា​អញ្ជើញ​លោក គីម​ មក​ទស្សនា​សេតវិមាន។

លោក គីម​ បាន​និយាយ​តាម​រយៈអ្នកបកប្រែ​ថា៖ «ថ្ងៃនេះ យើង​បាន​បង្កើត​ឲ្យ​កិច្ច​ប្រជុំ​ប្រវត្តិសាស្រ្ត​មួយ ហើយ​យើង​សម្រេចចិត្ត​ថា​នឹង​បំភ្លេច​ចោល​នៅ​អតីតកាល​ទាំង​ឡាយ។ ពិភពលោក​នឹង​មើល​ឃើញ​នៅ​ការ​ផ្លាស់ប្តូរ​ដ៏ធំមួយ»។

លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ (Donald Trump)​ នៃ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក​ គីម ជុង អ៊ុន (Kim Jong Un) ទើប​បាន​ចាប់​ដៃ​គ្នា​កាល​ពីព្រឹក​ថ្ងៃ​អង្គារន​េះ​ គឺ​នៅ​ប៉ុន្មាន​នាទី​មុន​ពេល​ដែលពួក​លោក​ចូល​ទៅ​ក្នុង​សណ្ឋាគារ​មួយនៅប្រទេស​សិង្ហបុរី​ដើម្បី​ចរចា​គ្នា​អំពី​លទ្ធភាព​នៃ​ការបញ្ចប់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

ជាមួយ​នឹង​សំឡេង​កាមេរ៉ា​ជាច្រើន​ មេដឹកនាំ​ពីររូបជួប​គ្នា​នៅខាង​មុខទង់​ជាតិ​សហរដ្ឋ​អាមេរិក​និងទង់ជាតិ​កូរ៉េ​ខាងជើងក្នុង​ព្រឹត្តិការណ៍មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ការ​ជួប​គ្នា​ដំបូង​បំផុត​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកកំពុង​កាន់​តំណែង​និង​មេដឹក​នាំ​ប្រទេស​កូរ៉េ​ខាងជើង​។

ប្រធានាធិបតី​អាមេរិកបាន​ទាយ​ថា លោក​នឹង​មាន​ «ទំនាក់ទំនង​ល្អ​មួយ​» ជាមួយ​នឹង​លោក គីម​ ជុង អ៊ុន ខណៈដែល​កិច្ច​ប្រជុំ​កំពូល​ចាប់ផ្តើម ហើយ​លោក​ គីម បាន​និយាយ​ថា​លោក​និង​លោក​ ត្រាំ «មកដល់ទីនេះបន្ទាប់​ពី​ជម្នះ» ឧបសគ្គ​ទាំងអស់។

ក្បួន​ម៉ូតូ​របស់​លោក​ ត្រាំ បាន​មកដល់​មុន នៅសណ្ឋាគារ Capella ​លើ​កោះរមណីយដ្ឋាន​ Sentosa ​ក្នុង​ប្រទេស​សិង្ហបុរី​ ហើយ​ក្បួន​ម៉ូតូ​របស់​លោក គីម បាន​មកដល់ពីរបីនាទី​ក្រោយ។

សេតវិមាន​បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា​លោក​ ត្រាំ នឹង​ចាកចេញពី​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​យប់​ថ្ងៃ​អង្គារ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​លោក​ គីម ហើយ​បាន​បន្ថែម​ថា កិច្ចពិភាក្សា​រវាង​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង «កំពុង​ដំណើរ​ការ​ ហើយលឿន​ជាង​ការរំពឹងទុក»។

សេចក្តី​ថ្លែងការណ៍របស់​សេតវិមាន បាន​និយាយ​ថា លោក​ ត្រាំ នឹងជួប​ជាមួយ​លោក គីម មួយ​ទល់​មួយ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ដោយ​មាន​តែ​អ្នកបកប្រែ​នៅ​ជាមួយ​ប៉ុណ្ណោះ ហើយ​បន្ត​ជាមួយការ​ពិសារអាហារ​ថ្ងៃត្រង់ និងបន្ថែម​នូវ​កិច្ច​ប្រជុំ​ទ្វេភាគី ដោយ​រួម​មានការ​ចូល​រួម​ពី​រដ្ឋមន្ត្រីក្រសួងការបរទេស​លោក Mike Pompeo នាយខុទ្ទកាល័យសេតវិមាន​ លោក John Kelly និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ John Bolton។

បន្ទាប់​មកប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គ្រោង​នឹងថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុន​នឹង​ចាកចេញ​តាម​យន្តហោះក្នុង​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ សេចក្តី​រាយការណ៍ព័ត៌មាន​មុនៗ​បាន​និយាយ​ថាលោក ត្រាំ​ នឹង​ចាកចេញ​នៅ​ថ្ងៃពុធ។

​សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​លម្អិត​របស់​ VOA នៅក្នុង​ការ​ផ្សាយពេល​ខាង​មុខ​។

XS
SM
MD
LG