ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​ត្រាំ​ប្តេជ្ញា​ព្យួរ​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​ណា​ដែល​អនុញាត​ឲ្យ​ឧក្រិដ្ឋជន​លួច​ឆ្លង​ដែន​ចូល​ស.រ.អា


ក្រុម​អ្នក​គាំទ្រ​លោក ដូណាល់ ត្រាំ ប្រមូល​ផ្តុំ​គ្នា​នៅ​មណ្ឌល Morrely នៅ​ក្រុង ​​Bethpage កាល​ពី​ថ្ងៃ​ពុធ ជា​ទី​ដែល​លោក​ប្រធានាធិបតី​និយាយ​អំពី​ក្រុម​ឧក្រិដ្ឋជន M-13។
ក្រុម​អ្នក​គាំទ្រ​លោក ដូណាល់ ត្រាំ ប្រមូល​ផ្តុំ​គ្នា​នៅ​មណ្ឌល Morrely នៅ​ក្រុង ​​Bethpage កាល​ពី​ថ្ងៃ​ពុធ ជា​ទី​ដែល​លោក​ប្រធានាធិបតី​និយាយ​អំពី​ក្រុម​ឧក្រិដ្ឋជន M-13។

លោក​ប្រធានាធិបតី​ស.រ.អា​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរគោល​នយោ​បាយ​ផ្តល់​ជំនួយ​របស់​ស.រ.អា ដោយ​ព្យួរ​ជំនួយ​សម្រាប់​ប្រទេស​ណា​ដែល​អនុញាត​ឲ្យ​ឧក្រិដ្ឋជន​លួច​ចូល​មក​ស.រ.អា។ លោក ត្រាំ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​រដ្ឋញូវយ៉ក​ ​ដែល​ជា​រដ្ឋ​កំពុង​ប្រឈម​នឹង​បញ្ហា​ក្រុម​ជន​អន្ធពាល។​

ក្រុម​មន្ត្រី​ ញូវយ៉កបាន​រាយការណ៍ជូន​លោក​ត្រាំ​អំពី​ដំណើរ​ការ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​បង្ក្រាប​ក្រុម​ជន​អន្ធពាល ​MS-13។ ​ក្រុម​នេះ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​អំឡុងទសវត្សរ៍​១៩៨០ ក្នុង​ទីក្រុង​ Los Angeles ​ដោយ​ជន​អន្តោ​ប្រវេសន៍​មក​ពី​ប្រទេស​អែល​សាល់វ៉ាឌ័រ។

​តាំង​ពី​ពេល​នោះ​មក ​ក្រុម​នេះ​បាន​ពង្រីក​ដោយ​មាន​ការ​ចូល​រួម​របស់​ជន​ជាតិ​ ហុង​ឌុយរ៉ាស់ ​ក្វាតេម៉ាឡា ប្រទេស​ម៉ិកស៊ិក​ និង​ជន​ជាតិ​ផ្សេង​ទៀត​មក​ពី​បណ្តា​ទ្វិ​ប​អាមេរិក​កណ្តាល​និង​ខាង​ត្បូង។ ​បាវចនា​របស់​ក្រុម​អន្ធពាល​នេះ​គឺ​ «សម្លាប់ ​ចាប់​រំលោភ​ និង ក្តោប​ក្តាប់»។

លោក​ត្រាំ​បាន​ចាត់​ទុក​ការ​បង្រ្កាប​ក្រុម​ជនអន្ធពាល​ MS-13 ​ជា​អាទិភាព​មួយ​របស់​លោក។ លោកបានថ្លែង​ថា​លោក​មាន​គំរោង​កាត់​ប្រាក់​ជំនួយ​យ៉ាង​ច្រើន​ពី​ប្រទេស​ណា​ដែល​អនុញាត​ឲ្យ​ឧក្រិដ្ឋជន​លួច​ចូល​មក​ស.រ.អា។

ក្រុម​អ្នក​រិះ​គន់​ថ្លែង​ថា​លោក​ត្រាំ​កំពុង​ប្រើ​ប្រាស់​ការភ័យ​ខ្លាច​ដើម្បី​អនុវត្តិ​ផែនការ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​របស់​លោក៕

XS
SM
MD
LG