ការបាញ់ប្រហារនៅសាលារៀននៅពេលថ្មីៗបំផុតនេះក្នុងសហរដ្ឋអាមេរិកដែលបានសម្លាប់មនុស្ស១០នាក់ហើយបានធ្វើឲ្យមនុស្សជាច្រើនទៀតស្ថិតក្នុងការអស់សង្ឃឹម ក៏ប៉ុន្តែនៅពេលនេះ មានមនុស្សតិចតួចប៉ុណ្ណោះហាក់ដូចជាមានការភ្ញាក់ផ្អើល។
ពេលអ្នកយកព័ត៌មានម្នាក់បានសួរថាតើនាងមានការរន្ធត់ដែលការបាញ់ប្រហារនោះបានកើតមានឡើងនៅវិទ្យាល័យ Santa Fe ក្នុងរដ្ឋតិចសាសនោះ សិស្សនោះបានគ្រវីក្បាលនាង។
សិស្សនោះបានប្រាប់បណ្តាញទូរទស្សន៍ ABC 13 ក្នុងទីក្រុង Houston ថា «ទេ ខ្ញុំមិនមានការរន្ធត់ទេ។ ការបាញ់ប្រហារនេះមាននៅគ្រប់ទីកន្លែង។ ខ្ញុំជានិច្ចកាលមានអារម្មណ៍ថា ទីបញ្ចប់ការបាញ់ប្រហារនេះនឹងកើតមានឡើងនៅទីនេះដែរ។ ខ្ញុំមិនមានការភ្ញាក់ផ្អើលទេ។ ខ្ញុំគ្រាន់តែខ្លាចប៉ុណ្ណោះ»។
ការរៀបចាត់ចែងមួយហៅថា ការដើរក្បួនដើម្បីជីវិតរបស់យើងឬ March For Our Lives រួមមានសកម្មជនសិស្សដែលផ្តុំគ្នាជាក្រុមបន្ទាប់ពីការបាញ់ប្រហារនៅក្រុង Parkland បាននិយាយថា នេះជាការបាញ់ប្រហារនៅសាលារៀនលើកទី២២នៅឆ្នាំនេះ។ «យើងជំរុញឲ្យអ្នកដែលអានសារនេះកុំភ្លេចបញ្ហានេះទាល់តែសោះ។ នេះមិនមែនជាតម្លៃនៃការបាត់បង់សេរីភាពរបស់យើង ហើយសោកនាដកម្មដូចនេះនឹងបន្តកើតឡើង ប្រសិនបើមិនចាត់វិធានការទេនោះ។
លោកស្រី Betsy Devos រដ្ឋមន្រ្តីក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍មួយប្រកបដោយការរំជួលចិត្ត៕