ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា «បើ​យើង​ឈប់​ធ្វើ​តេស្ត យើង​នឹង​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ តិចតួច»


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើរ​នៅ​ក្នុង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើរ​នៅ​ក្នុង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

ប្រធានាធិបតី និង​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​បំណង​ចង់​ធានា​ដល់​សាធារណជន​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​ផុត​ដំណាក់កាល​កំពូល​របស់​វា​ហើយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទោះបីជា​មាន​ការ​រំឭក​ព្រមាន​ជា​បន្ត​ពី​សំណាក់​មន្ត្រី​សុខាភិបាល​ជា​ច្រើន​ក៏​ដោយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Doanld Trump បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​មាន​ការ​ឆ្លង​ទាប»។

ការ​កើន​ឡើង​នូវ​ករណី​ឆ្លង និង​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូវីដ១៩ ជាទូទៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ ប៉ុន្តែ​កន្លែង​ឆ្លង​ខ្លាំង​ថ្មី​មួយ​ចំនួន​បាន​លេច​ឡើង។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Washington បាន​ទស្សន៍ទាយ​ថា ចំនួន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​តុលា​ខាង​មុខ នឹង​កើន​ដល់ ២០១,១២៩ នាក់។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ ជំងឺ​កូវីដ១៩ បាន​សម្លាប់​មនុស្ស​អស់​ជាង ១១៦,០០០ នាក់ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ឆ្លង​មាន​ចំនួន ២ លាន ១ សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​ឈប់​ធ្វើ​តេស្ត​នៅ​ពេល​ឥឡូវ​នេះ យើង​នឹង​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​តិចតួច​បំផុត»៕

XS
SM
MD
LG