ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ស្វាគមន៍​ជនជាតិ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​ពី​កូរ៉េ​ខាងជើង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ដើរ​ជាមួយ​ជនដែល​ត្រូវ​បាន​គេចាប់​ខ្លួន ​Tony Kim (ឆ្វេង), Kim Hak-song (ឆ្វេងទីពីរ) និង​ Kim Dong-chul (ស្តាំ) ហើយ​បាន​ដោះលែង​មក​វិញ​ពី​កូរ៉េ​ខាងជើង​នៅ​រដ្ឋ Maryland កាលពី​ថ្ងៃទី​១០ ឧសភា ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ដើរ​ជាមួយ​ជនដែល​ត្រូវ​បាន​គេចាប់​ខ្លួន ​Tony Kim (ឆ្វេង), Kim Hak-song (ឆ្វេងទីពីរ) និង​ Kim Dong-chul (ស្តាំ) ហើយ​បាន​ដោះលែង​មក​វិញ​ពី​កូរ៉េ​ខាងជើង​នៅ​រដ្ឋ Maryland កាលពី​ថ្ងៃទី​១០ ឧសភា ឆ្នាំ ២០១៨។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ស្វាគមន៍​ពលរដ្ឋ​អាមេរិកាំងបី​នាក់​ដោយ​ផ្ទាល់​ ដែល​ត្រូវ​ដោះលែង​ពី​ប្រទេស​កូរ៉េខាង​ជើងមក​ស.រ.អា.វិញ ដោយ​លោក​បានប្រកាស​ថា​ «យើង​ចាប់ផ្តើម​ទំនាក់ទំនងថ្មី​មួយ» ជាមួយ​រដ្ឋាភិបាល​ក្រុង​ Pyongyang។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ឯមូលដ្ឋាន​យោធា​ Andrews ក្នុងរដ្ឋ​ Maryland មាន​ចម្ងាយ២៥គ.ម.​ពី​សេតវិមាន​ លោកប្រធានាធិបតី​អមដោយ​លោកស្រី​ Melania Trump បានឡើង​ទៅ​ក្នុង​យន្តហោះ​ប្រតិកម្មធុន C-40 មួយ​គ្រឿង​នៃ​កងទ័ព​អាកាស​ស.រ.អា.ដើម្បី​និយាយក្នុង​ពេល​ខ្លី​ជាមួយបុរស​ទាំង​បី​នាក់នេះដែល​បានជាប់ពន្ធនាគារ​នៅ​ក្នុង​ប្រទេសកូរ៉េខាង​ជើង។​

ទង់ជាតិ​អាមេរិកាំង​ធំមួយ​ត្រូវ​បាន​ព្យួរ​នៅ​ទីខ្ពស់​ដោយ​ឡានទឹក​ពីរ​គ្រឿង​ដែល​មានជណ្តើរ​បន្ត​បាន​ត្រូវ​ប្រើប្រាស់​ជា​ឆាក​មួយ​សម្រាប់​ការ​មក​ដល់នៃ​ពលរដ្ឋ អាមេរិកាំង​ទាំង​បី​នាក់នេះ។​

លោកអនុប្រធានាធិបតី Mike Pence និង​លោករដ្ឋមន្ត្រី​ការបរទេស Mike Pompeo ក៏​បានអបអរសាទរ​ដល់​ពល​រដ្ឋអាមេរិកាំង​ដើម​កំណើតកូរ៉េទាំង​បី​នាក់នេះនៅ​ពេលពួក​គេចុះពី​យន្តហោះយោធា​នេះ។​

បន្ទាប់​ពី​បានចាប់ដៃស្វាគមន៍​គ្នា​ លោកប្រធានាធិបតី​ដែលឈរ​ជិត​បុរស​ទាំង​បី​នាក់នេះ​បានសម្តែង​ការ​អរគុណ​ដល់​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un ដែល​បានដោះលែង​ពួកគេ​ដោយ​លោក​បាននិយាយ​ថា​ «ខ្ញុំ​យល់ថា​លោក Kim Jong Un ចង់ធ្វើអ្វី​មួយ​» ដើម្បី​នាំ​យក​ប្រទេសកូរ៉េខាង​ជើង «ចូល​ទៅ​ក្នុង​ពិភពលោក​ពិតប្រាកដ»។

បុរសទាំង​បី​នាក់នេះដែល​បានត្រូវ​ដោះលែង​រួមគ្នា​កាល​ពីថ្ងៃ​ពុធ​នៅ​ក្នុងក្រុង​Pyongyang ក្នុងរយៈពេល​ខ្លី​ក្រោយ​ពី​លោក Pompeo បានជួប៩០នាទី​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ Kim Jong Un៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG