ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា អ៊ីរ៉ង់​នឹង​ត្រូវ​បំផ្លាញ ប្រសិនបើ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ពេល​លោក​ធ្វើ​ទ្សសនកិច្ច​នៅ​ជញ្ជាំង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ពេល​លោក​ធ្វើ​ទ្សសនកិច្ច​នៅ​ជញ្ជាំង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ព្រមាន​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ដោយ​បញ្ជាក់​ថា អ៊ីរ៉ង់​នឹង​ត្រូវ​បំផ្លាញ ប្រសិនបើ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក ឬ​ក៏​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ប្រសិនបើ​ប្រទេស​អ៊ីរ៉ង់​ចង់​វាយ​ប្រហារ នោះ​នឹង​ក្លាយជា​ការ​បញ្ចប់​ផ្លូវការ​នៃ​ប្រទេស​នេះ។ កុំ​គំរាមកំហែង​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត»។

នៅ​ពេល ៣ ថ្ងៃ​មុន​ពេល​លោក Trump ថ្លែង​ដូច្នេះ លោក Trump ហាក់ដូចជា​ដក​ថយ​ពី​គោល​ជំហរ​បែប​ធ្វើ​សង្គ្រាម​របស់​លោក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដោយ​លោក​បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់។

នៅ​ពេល​ដែល​អ្នក​កាសែត​ម្នាក់​នៅ​សេតវិមាន​សួរ​លោក​ថា ​តើ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​អ៊ីរ៉ង់ ​ឬ​ក៏​អត់​នោះ លោក Trump បាន​ឆ្លើយ​ថា លោក​សង្ឃឹម​ថា​រឿង​នេះ​នឹង​មិន​កើត​ឡើង​ទេ។

ប៉ុន្តែ គេ​ឃើញ​ថា ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អ៊ីរ៉ង់ ហាក់ដូចជា​មិន​ថមថយ​ចុះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា «គ្រាប់​រ៉ុក្កែត​មិន​សូវ​ខ្លាំង» មួយ​គ្រាប់ ត្រូវ​បាន​គេ​បាញ់​ចូល​តំបន់ green zone ដែល​ជា​តំបន់​មាន​សន្តិសុខ​ខ្ពស់​នៅ​កណ្ដាល​ក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ ដែល​មាន​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ គេ​មិន​ឃើញ​មាន​ការ​រាយការណ៍​អំពី​អ្នក​រង​របួស ឬ​ក៏​ការ​បំផ្លិចបំផ្លាញ​ណា​មួយ​ដោយសារ​គ្រាប់​រ៉ុក្កែត​នេះ​ទេ៕

XS
SM
MD
LG