ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំ​បង្កើន​ការ​សន្យា​របស់​លោក​ដើម្បី​ទប់​ស្កាត់​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង


ស្រ្តី​ម្នាក់​ដើរកាត់​កញ្ចក់ទូរទស្សន៍ផ្សាយព័ត៌មាន​ពី​ការគំរាមកំហែង​របស់កូរ៉េខាងជើង​រកវាយប្រហារ​ Guam ដោយមីស៊ីល។
ស្រ្តី​ម្នាក់​ដើរកាត់​កញ្ចក់ទូរទស្សន៍ផ្សាយព័ត៌មាន​ពី​ការគំរាមកំហែង​របស់កូរ៉េខាងជើង​រកវាយប្រហារ​ Guam ដោយមីស៊ីល។

កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​បង្កើន​វោហាសាស្រ្ត​ខ្លាំង​ៗ​របស់​លោក​ចំពោះ​ការគំរាម​កំហែង​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង។ ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​កាល​ពី​ថ្ងៃ​ពុធបាន​ប្រកាស​ថា ​ខ្លួន​កំពុងរៀប​ចំ​ផែនការ​ដើម្បី​វាយ​ប្រហារ​កោះ Guam ដែល​ជាដែន​ដី​របស់សហរដ្ឋ​អាមេរិកនៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​ប្រធានាធិបតី​ត្រាំ​បាន​សន្យា​ថា សហរដ្ឋ​អាមេរិកនឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​កំហឹងដែល​ពិភពលោក​មិនដែល​បាន​ឃើញ​កាល​ពី​ពេល​មុន​ ​ប្រសិនបើ​ កូរ៉េខាង​ជើង​បន្ត​ការ​បង្ករហេតុ​នោះ។ ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា ​ការ​ឆ្លើយ​តប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​កូរ៉េខាង​ជើង​ទៅលើ​ទឹក​ដី​របស់​សហរដ្ឋ​អាមេរិក​ឬសម្ព័ន្ធ​មិត្ត​របស់​ខ្លួននឹង​ឃើញ​ផល​វិបាក​ដែល​មិន​ធ្លាប់​មានកាលពីពេល​មុន។

ការ​កើន​ឡើង​នូវ​វោហាសាស្រ្ត​ធ្វើ​សង្គ្រាម​រវាង​ប្រធានាធិបតី​ត្រាំ​និង​ពួកមេដឹកនាំ​កូរ៉េខាង​ជើង​បាន​បណ្តាល​ឲ្យ​មាន​ការ​អំពាវនាវ​ឲ្យ​ទប់​ចិត្ត។ ​ក៏ប៉ុន្តែ ​នៅ​ក្នុង​ការ​ឆ្លើយ​តប​វិញ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា សារ​របស់​លោក​ទៅ​មេដឹក​នាំ​កូរ៉េខាង​ជើង Kim Jong Un អាច​មិន​សូវ​ខ្លាំង​គ្រប់​គ្រាន់។ លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយថា៖ «​អ្វី​ដែលកូរ៉េខាង​ជើង​បាន​ធ្វើ​ហើយ​អ្វី​ដែលពួកគេ​កំពុង​ចាប់​ផ្តើម​ជាសោកនាដកម្ម​ហើយ​យើង​មិនអាច​អនុញ្ញាត​ឲ្យ​កើត​ឡើង​ទេ‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ច្រាន​ចោល​អ្វីដែល​កូរ៉េខាង​ជើង​បាន​ប្រកាសថា ​ខ្លួន​នឹងមាន​ផែនការ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​កោះ Guam ​នៅ​ពាក់​កណ្តាល​ខែ​សីហា។​ កោះ Guam ​ជាទីកន្លែង​នាវា​និង​មូលដ្ឋាន​ទ័ព​អាកាស​ដែល​មាន​បុគ្គលិក​យោធា​ចំនួន​៧​ពាន់​នាក់។​ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ថា៖ «ចូររង់​ចាំ​មើល​តើ Kim Jong Unនឹងចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​កោះ Guam។បើ Kim Jong Un ​ចាត់​វិធានការ​ចំពោះកោះ Guam ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដែលមិនមាន​នរណាធ្លាប់បាន​ឃើញ​កាល​ពី​ពេល​មុន ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​ប្រទេស​កូរ៉េខាង​ជើង។

អ្នក​វិភាគ​ជា​ច្រើន​បាន​រិះគន់​កំណត់​សម្គាល់​របស់​ប្រធានា​ធិបតី​ត្រាំ។​ លោក John Delury​ជាសាស្រ្តាចារ្យ​នៃ​សាកល​វិទ្យា​ល័យ Yonsei ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​និ​យាយ​ថា «ខ្ញុំគិតថា ​ភាសារបស់​លោក​ត្រាំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹងសម្បារ។​ លោក​ អ្នក​ដឹងទេថា ភាសា​ប្រភេទ​នេះ​យើង​ធ្លាប់​បាន​ឮ​មក​ពី​ជន​ជាតិ​កូរ៉េខាង​ជើង។

​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា វិស័យការទូត​មិនអាច​ដោះ​ស្រាយ​ជា​មួយ Kim Jong Un ​ឬឪពុករបស់​ជន​នេះ​ទេ៕

XS
SM
MD
LG