ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រតិកម្ម​សាកល​​កាន់​តែ​កើន​ឡើង​ចំពោះ​ការ​វាយ​ប្រហារ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេ​សស៊ីរី


មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ស៊ីរី ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ស.រ.អា ចក្រភព​អង់គ្លេស​ និង​បារាំង​ ដោយ​សង្ស័យ​ថា​បាន​ផលិត​អាវុធ​គីមី កាល​ពី​ថ្ងៃទី​១៤ មេសា ២០១៨។
មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ស៊ីរី ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ស.រ.អា ចក្រភព​អង់គ្លេស​ និង​បារាំង​ ដោយ​សង្ស័យ​ថា​បាន​ផលិត​អាវុធ​គីមី កាល​ពី​ថ្ងៃទី​១៤ មេសា ២០១៨។

ប្រតិកម្ម​អន្តរជាតិ​ដល់​ការ​វាយ​ប្រហារ​តាម​អាកាស​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក ​បារាំង​និង​ចក្រភព​អង់គ្លេស​ប្រឆាំង​នឹង​ទីដៅ​នានា​ក្នុង​ប្រទេសស៊ីរី​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​មាន​ចាប់​តាំង​ពី​ការ​គាំទ្រ​រហូត​ដល់​ការ​រិះគន់​យ៉ាង​ខ្លាំង ​ដែល​ភាគ​ច្រើន​ផ្អែក​លើ​ប្រទេសដែល​មាន​ប្រតិកម្ម​នោះ​មក​ពី​ណា។

​ក្រសួងការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​វាយ​ប្រហារ​បាន​ត្រូវ​ចំ​ទី​ដៅ​៣​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​មានជាប់​ទាក​ទិន​នឹង​ការ​ផលិត​អាវុធ​គីមី​និង​ជីវសាស្រ្ត។​ ការ​វាយ​ប្រហារ​ជាការ​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​ដែល​គេ​សង្ស័យ​ថា ​ជាអាវុធ​គីមី​នៅ​ជិត​ទីក្រុង​ដាម៉ាស​កាល​ពី​ចុង​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤០នាក់។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​សរសើរ​ចក្រភព​អង់​គ្លេស​និង​បារាំង​ចំពោះ​ការ​ចូលរួម​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ។

លោក​ប្រធានា​ធិបតី​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ​ Twitter​ ថា៖ «ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​បាន​ត្រូវ​ចំ​ទី​ដៅ​ដ៏​ល្អ​ឥត​ខ្ចោះ។ អរគុណ​ដល់​ប្រទេស​បារាំងនិង​ចក្រភព​អង់គ្លេស​ចំពោះ​គតិ​បណ្ឌិត​របស់​ពួកគេ​និង​កម្លាំង​យោធា​របស់​ពួកគេ។បេសក​កម្ម​បាន​ទទួល​ជោគជ័យ‍»។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ Nikki Halley​ ប្រចាំ​នៅ​អង្គការ​សហប្រ​ជា​ជាតិ​បាន​មាន​ប្រសាសន៍​នៅ​ឯ​ជំនួប​ក្នុង​គ្រាហ៍​អាស័ន្ន​របស់​ក្រុម​ប្រឹក្សា​សន្តិ សុខ​អង្គការ​សហប្រជាជាតិ​ថាលោក​ប្រធានា​ធិបតី​ត្រាំ​បាន​ជូន​ដំណឹង​ដល់​លោក ស្រី​ថា ​«សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ប្រុង​ប្រៀប​វាយ​ប្រហារ​ដ៏​ធំ ប្រសិន​បើ ​ស៊ីរី​ប្រើ​អាវុធ​គីមី​ម្តង​ទៀត‍»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​ការបរទេស​ស៊ីរី​បាន​ប្រាប់​ឲ្យ​ដឹងថា «ខ្លួន​ថ្កោល​ទោស​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​របស់​អាមេរិក ​បារាំង​និង​អង់គ្លេស​ប្រឆាំង​នឹង​ប្រ​ទេសស៊ីរី​ដែល​រំលោភ​ច្បាប់​អន្តរជាតិ‍»៕

XS
SM
MD
LG