លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងច្រានចោលការតវ៉ាប្រឆាំងដែលបានផ្ទុះឡើងប្រឆាំងផែនការរបស់លោកដើម្បីលុបចោលការធ្វើកំណែទម្រង់ការថែទាំសុខភាពជាតិដែលកត់សម្គាល់ថា ជាច្បាប់ដែលបានសម្រេចជោគជ័យរបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា។
ក្នុងអត្ថាធិប្បាយនៅលើបណ្តាញ Twitter របស់លោកកាលពីយប់ថ្ងៃអង្គារ លោកប្រធានាធិបតីត្រាំ បាននិយាយថា ហ្វូងមនុស្សខឹងសម្បានៅក្នុងស្រុករបស់ពួកសាធារណរដ្ឋខ្លះ ក្នុងករណីមួយចំនួន បានត្រូវរៀបចំឡើងដោយពួកសកម្មជនសេរីនិយម។ ជាការគួរឲ្យសង្វេកណាស់!។
ក្នុងអំឡុងនៃការឈប់សម្រាករបស់សភារយៈពេលមួយសប្តាហ៍ សមាជិកសភាខាងគណបក្សសាធារណរដ្ឋជាច្រើនដែលប្រឈមពួកអ្នកបោះឆ្នោតនៅឯការប្រជុំមហា ជនក្នុងមណ្ឌលបោះឆ្នោតរបស់ខ្លួន បានត្រូវទទួលការស្វាគមន៍ដោយការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីការខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់ពួកគេដើម្បីលុបចោលច្បាប់ថែទាំសុខភាព Obamacare។
ដូចដែលប្រធានាធិបតីត្រាំបាននិយាយ អ្នកខ្លះបានរៀបចំការខំប្រឹងប្រែងប្រឆាំងសមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលស្វះស្វែងលុបចោលច្បាប់ថែទាំសុខ ភាពនោះ ខណៈដែលមនុស្សផ្សេងទៀតនៅឯការប្រជុំមហាជនទំនងជាអ្នកបោះឆ្នោត ដែលកំពុងនិយាយថា ពួកគេនឹងបាត់បង់ការធានារ៉ាប់រងសុខភាពរបស់ខ្លួន ដោយធ្វើឲ្យពួកគេមិនអាចបង់ប្រាក់ថ្លៃពេទ្យរបស់ខ្លួន ខណៈដែលកំពុងប្រឈមបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ប្រសិនបើ សភាមិនអនុម័តច្បាប់ប្រហាក់ប្រហែលគ្នាជំនួសទេនោះ។ មនុស្សជាច្រើននិយាយថា ពួកគេចង់រក្សាច្បាប់ថែទាំសុខភាព Obamacare នៅពេលឥឡូវនេះ ដោយមានការស្ទង់មតិជាតិបង្ហាញថា ច្បាប់នេះនៅពេលឥឡូវនេះ មានប្រជាប្រិយភាពជាងកាលពីពេលមុន៕