ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ថា ការឆ្លង​ជំងឺ​កូវីដ១៩​ជា «ពរ​ពី​ព្រះជាម្ចាស់»


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឈរនៅមុខសេតវិមាន បន្ទាប់ពីលោកបានចាកចេញពីមន្ទីរពេទ្យយោធា Walter Reed ត្រឡប់ទៅសេតវិមានវិញ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឈរនៅមុខសេតវិមាន បន្ទាប់ពីលោកបានចាកចេញពីមន្ទីរពេទ្យយោធា Walter Reed ត្រឡប់ទៅសេតវិមានវិញ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ហៅ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ របស់​លោក​ថា​ជា«ពរ​ពី​ព្រះ​ជា​ម្ចាស់»។

ឈរ​នៅ​ខាង​ក្រៅ​អាគារនៅ​សេតវិមាន​ ដែល​នៅ​ពី​ខាង​ក្រោយ​លោក​គេអាច​មើល​ឃើញ​បង្អួច​របស់​ការិយាល័យ​របស់​ប្រធានាធិបតី​ លោកប្រធានាធិបតី​ថ្លែង​សរសើរ​ពី​ការ​ព្យាបាល​ដែល​លោក​ទទួល​បាន ​រួមមានថ្នាំ​ជួយ​បង្កើត​អង់ទីគ័រ​ហៅ​ថា Antibody Cocktail របស់​ក្រុមហ៊ុន ​Regeneron ដែល​ស្ថិត​ក្នុង​ដំណាក់កាលពិសោធន៍​នៅឡើយ និង​ថ្នាំ​ជាច្រើន​ប្រភេទ​ទៀត ក្នុង​អំឡុង​ពេល ៧២​ម៉ោង​ ដែល​លោក​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

​នៅ​ក្នុង​វីដេអូ​នោះ​ លោក Trump បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ល្អណាស់»​បន្ទាប់មក​និយាយ​ទៀត​ថា ការ​ឆ្លង​ជំងឺ​កូវីដ​១៩នេះ​ «ខ្ញុំគិតថា​ នេះ​ជា​ការ​ប្រទាន​ពរ​ពី​ព្រះ​ជាម្ចាស់​ ដែល​ខ្ញុំ​បាន​ឆ្លង​ជំងឺ​នេះ»​។

ប៉ុន្តែនៅ​ក្នុង​វីដេអូ​ដដែល​នេះ ​លោក ​ Trump ក៏​បាន​ប្ដេជ្ញា​ថា៖ «ប្រទេស​ចិន​នឹង​សង​មក​វិញ​ សម្រាប់​ការ​ចម្លងជំងឺ​នេះ​មក​សហរដ្ឋអាមេរិក​ និង​ពិភពលោក»។ ការ​បេ្ដជ្ញា​យ៉ាង​ដូច្នេះ​របស់​លោក​ Trump ធ្វើ​ឡើង​ដោយ​ហេតុថា ជំងឺ​កូវីដ​១៩​ មាន​ប្រភព​មក​ពី​ទីក្រុង​វូហាន​ ប្រទេស​ចិន ។

តាម​សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក​ ប្រាប់​ឲ្យ​ដឹង​ថា «វីរុស​កូរ៉ូណា​ បាន​សម្លាប់​មនុស្ស​ជាង​២សែន ​១ម៉ឺន​ ១ពាន់​ នាក់​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​បាន​ចម្លងមនុស្ស​ជាង​៧លាន ​៥សែន​ នាក់​ នៅទូទាំង​ប្រទេស»៕

XS
SM
MD
LG