ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំត្អូញត្អែរពីការ​ស៊ើប​អង្កេត​ទម្លាក់​លោក​ទម្លាក់​ចេញ​ពី​តំ​ណែង​ ដោយថា​ជា​ការព្យួករ​សម្លាប់​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ទោស


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលជំនួបមួយនៅសេតវិមាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលជំនួបមួយនៅសេតវិមាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

លោក​ប្រ​ធានា​ធិបតី​ត្រាំ​បាន​សរសេរ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ក្នុង Twitter ​របស់​លោក​ថា «ពួកគណបក្ស​សាធារណរដ្ឋ​ទាំងអស់ត្រូវតែ​ចងចាំ​អ្វី​ដែល​ពួកគេ​​កំពុង​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹងភ្នែក​នៅ​ទី​នេះគឺ ការ​ព្យួករសម្លាប់​ដោយ​គ្មាន​ការ​​វិនិច្ឆ័យ​ទោស។ក៏ប៉ុន្តែយើងនឹង​ឈ្នះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ កាលពី​ថ្ងៃ​អង្គារបាន​ប្រៀបធៀប​ការស៊ើបអង្កេត​ការប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​របស់​សភា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​លោក​ថាជា ការ​ព្យួរកសម្លាប់​ដោយ​គ្មាន​ការវិនិច្ឆ័យ​ទោស និងជាឧបករណ៍​ដ៏​ប្រល័យ​មួយ​តាមប្រវត្តិសាស្រ្តដែល​ត្រូវបាន​ប្រើ​ដោយពួកជន​ស្បែក​ស​ដែល​ចាត់​ទុក​ខ្លួន​ថា មាន​ឧត្តមភាព​ដើម្បី​បន្ត​គាប​សង្កត់​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។

លោក​ប្រ​ធានា​ធិបតី​ត្រាំ​បាន​សរសេរ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ក្នុង Twitter ​របស់​លោក​ថា «ពួកគណបក្ស​សាធារណរដ្ឋ​ទាំងអស់ត្រូវតែ​ចងចាំ​អ្វី​ដែល​ពួកគេកំពុង​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹងភ្នែក​នៅ​ទី​នេះគឺ ការ​ព្យួករសម្លាប់​ដោយ​គ្មាន​ការវិនិច្ឆ័យ​ទោស។ក៏ប៉ុន្តែយើងនឹង​ឈ្នះ»។

កំណត់​សម្គាល់​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​របស់​ប្រធានា​ធិបតី​ត្រាំបាន​ធ្វើ​ឲ្យ​មាន​ការរិះគន់​ជាបន្ទាន់​យ៉ាង​ខ្លាំង​ពី​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​ហើយ​នឹង​យ៉ាងហោច​ណាស់​ក៏​ពីគណបក្ស​សាធារណរដ្ឋ​ម្នាក់​ដែរ។

លោកស្រី Karen Bass ប្រធាន Black Caucus របស់​សភាបាន​ឆ្លើយ​តប​តាម Twitter វិញ​ថា «តើ​លោក​ប្រធានាធិបតីកំពុង​ប្រៀបធៀប​ដំណើរការ​តាមបែប​រដ្ឋ​ធម្មនុញ្ញ​ទៅ នឹង​ប្រព័ន្ធធ្វើ​ទារុណ​ដ៏​ព្រៃផ្សៃ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ដូចជា​រូប​ខ្ញុំ​ឬ?»។

លោក Linsay Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ South Carolina ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ហៅការ​ប្រើ​ពាក្យ​របស់ប្រធានា​ធិបតី​ត្រាំ ​ថា​ជាការ​ត្រឹម​ត្រូវ​បំផុត។

លោកនិយាយ​ថា «ការប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​នេះជាការលេង​សើច។នេះ​ជា​ការគួរឲ្យ​ខ្មាស​អៀន។ ហើយ​នេះ​ជាការ​ព្យួករសម្លាប់​ដោយ​គ្មាន​ការវិនិច្ឆ័យ​ទោស​ខាង​នយោបាយ»៕

XS
SM
MD
LG