ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក James Comey ​ផ្តល់​កសិណ​សាក្សី​ថា ​ប្រធានា​ធិបតី​ត្រាំ​សុំ​ឲ្យ​លោក​ទម្លាក់​ការ​ស៊ើបអង្កេត​ចោល


រូបភាពឯកសារ៖ កាល​ពី​ថ្ងៃទិ​២៧ កញ្ញា ២០១៦ លោក​ប្រធាន FBI James Comey ត្រូវ​បាន​សាកសួរ​នៅ​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបភាពឯកសារ៖ កាល​ពី​ថ្ងៃទិ​២៧ កញ្ញា ២០១៦ លោក​ប្រធាន FBI James Comey ត្រូវ​បាន​សាកសួរ​នៅ​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​លោក James Comey នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ដែល​ត្រូវបណ្តេញ​ចេញពី​ដំណែងនិយាយ​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​រំពឹង​ថា ​លោកបានប្តេជ្ញា​ចិត្ត​រក្សា​ភាព​ស្មោះ​ត្រង់​ហើយ​បាន​ជំរុញឲ្យ​លោក​ទម្លាក់ចោល​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​ទាក់​ទិន​រវាង​ពួក​អ្នក​ជំនួយ​ការ​របស់​លោកប្រធានា​ធិបតី​និង​ពួក​មន្រ្តី​រុស្ស៊ី។

ការ​បង្ហាញ​ខ្លួន​ជិត​រយៈ​ពេល​៣​ម៉ោង​របស់​លោក Comey កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាង​មុខ​គណៈ​កម្មាធិការ​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភាកត់​សម្គាល់​ពីអត្ថា​ធិប្បាយ​ជាសាធារណៈលើក​ទី​មួយ​របស់​លោក​អំពី​ការ​សន្ទនា​ចំនួន​៩​ដែល​លោក​បាន​ធ្វើ​ជាមួយ​ប្រធានា​ធិបតីត្រាំ​ក្នុង​រយៈ​ពេល​ប៉ុន្មានខែ​មុន​ពេល​លោក​ត្រូវ​បាន ​បណ្តេញ​ចេញ​ពី​ដំណែង។ ព្រឹត្តិការណ៍​នេះ​បាន​ត្រូវ​រាយការណ៍​ដោយ​បណ្តាញ​ទូរទស្សន៍​ធំៗរបស់​សហរដ្ឋ​អាមេរិកហើយ​ត្រូវ​បាន​គេ​មើល​ជុំវិញ​ពិភពលោក។ លោក​ប្រធានាធិបតី​ត្រាំ​បាន​បណ្តេញ​លោក Camey ​ចេញ​ពី​ដំណែង​កាល​ពី​ខែ​មុន ដែល​បាន​និយាយ​ថា ​លោក​បាន​គិត​ពី​បញ្ហា​រុស្ស៊ី​នៅពេល​ដែល​លោក​បាន​សម្រេចចិត្ត​បណ្តេញ​ប្រធាន​កំពូល​របស់ទី​ភ្នាក់​ងារស៊ើបអង្កេត​ព្រហ្មទណ្ឌខណៈ​ដែល​លោក​ដឹកនាំការ​ស៊ើប​អង្កេត​ពីការ​ពាក់​ព័ន្ធ​ប្រទេស​រុស្ស៊ី។

អតីត​នាយក FBI ​និង​រដ្ឋ​អាជ្ញា​បាន​ប្រាប់​ពួក​សមាជិក​សភា​ថា ​លោក​មាន​ការច្រ​បូកច្របល់ពីការ​ពន្យល់​ខុសៗ​គ្នាដែល​ប្រធានា​ធិបតី​ត្រាំ​និង​ពួក​អ្នក​ជំនួយការ​របស់​លោក​បាន​ផ្តល់​ឲ្យចំពោះ​ការ​បណ្តេញ​ចេញ​ពី​ដំណែង​នេះ​ហើយ​លោក​បាន​និយាយ​ទៀត​ថា ​ពួកគេ​បាន​ជ្រើសរើសបង្ខូចកេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចំពោះ​ការ​បំពេញ​តួនាទី​ជា​នាយកFBI ​ដោយ​អះអាង​ខុស​ថា​ ទីភ្នាក់​ងារ​នេះ​បាន​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់។

លោក Comey បាន​និយាយ​ពីការ​ទាស់​ទែង​គ្នា​នៅ​សេតវិមាន​ថា លោក​ប្រធានាធិបតី​បាន​បាត់បង់​ទំនុក​ចិត្ត​ទី​ភ្នាក់​ងារ FBI។

នៅ​ទី​បញ្ចប់​លោក Comey ​បាន​និយាយ​ពី​ប្រធានា​ធិបតី​ត្រាំ​ថា «ខ្ញុំ​និយាយ​តាម​ពាក្យ​លោក​ប្រធានា​ធិបតី​ថា លោកឯង​ត្រូវ​បណ្តេញ​ចេញ​ពី​ដំណែង​ពីព្រោះ​តែការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ​បន្តស៊ើប​អង្កេត​ពី​បញ្ហា​ប្រទេស​រុស្ស៊ី»។ នៅក្នុងសុន្ទរកថា​ថ្លែងបើក​សវនការ​របស់​លោក ​លោក Comey បាន​រៀប​រាប់​ឡើង​វិញពីការ​ទទួល​ទាន​អាហារ​ពេលល្ងាច​នៅ​សេតវិមានកាល​ពី​ខែ​មករា ភ្លាម​ៗ​បន្ទាប់​ពី​លោក​ត្រាំ​ចូលកាន់​ដំណែង ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​លោក Comey ​ថា «​ខ្ញុំ​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់ ​ខ្ញុំ​រំពឹងទទួល​បាន​ភាព​ស្មោះ​ត្រង់»។​ ខ្ញុំ​មិន​បាន​កម្រើក​ខ្លួន ​និយាយឬ​ផ្លាស់​ប្តូរទឹក​មុខ​របស់​ខ្ញុំ​ក្នុង​អំឡុង​នៃ​ការ​រក្សា​ការ​ស្ងៀម​ស្ងាត់​ដ៏លំបាកដែល​កើត​មាន​បន្ទាប់​មក។យើងគ្រាន់​តែ​មើលមុខ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ភាព​ស្ងៀម​ស្ងាត់‍»។

លោក Mark Warner ​សមាជិក​ព្រឹទ្ធសភាកំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពីរដ្ឋ Virginia ​ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្មា​ធិការ​នោះ​ដែរ ​បាន​ហៅ​អត្ថាធិប្បាយ​របស់​ប្រធា នា​ធិបតី​ត្រាំដែល​បាន​រៀប​រាប់​ឡើង​វិញ​ដោយ​លោក Comey ​ថា​ «ជា​ការ​រំខាន​ដ៏​ខ្លាំង​បំផុត‍»។

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ​បាន​កោះ​សម័យប្រជុំសភាសម្ងាត់​ដើម្បី​បន្ត​ស្តាប់​លោក Comey​ដែល​បាន​និ​យាយ​ថា ​លោក​មាន​ឆន្ទៈ​ពិភាក្សា​បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​និយាយ​ជាសាធារណៈបាន។ អស់​លោក​សមាជិក​ព្រឹទ្ធសភា​បាន​ជួប​គ្នានៅ​ក្នុង​អាគារវិមានរដ្ឋសភា Capitol សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជាកន្លែងព័ត៌មាន​មាន​សន្តិសុខ​ដែល​គេ​មិន​អាច​លួច​ថត​សំឡេង​បាន។

ថ្វីបើ​លោក​ប្រធានាធិបតី​ត្រាំ ​ល្បីល្បាញ​ខាង​ចូលចិត្ត​បញ្ជូន​សារ​ផ្សាយ​សារ​តាម​ប្រព័ន្ធ Twitter ក៏ដោយ ​លោក​ត្រាំ​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់​ក្នុង​អំឡុង​នៃ​សាវនាការបស់​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោកDonald Trump Juniorកូន​ប្រុស​របស់​ប្រធានាធិប តី​ត្រាំ ​សរសេរសារជា​បន្តបន្ទាប់រឹះគន់​អត្ថាធិប្បាយ​របស់​លោក Comey។​នៅឯសេតវិមាន​វិញ ​លោកស្រី Sarah HuckabeeSanders ​លេខាធិការរងព័ត៌មាន​បាន​និយាយ​ថា ‍«ខ្ញុំ​ប្រាកដ​និយាយថា ​លោក​ប្រធានា​ធិបតីមិន​មែន​ជាមនុស្ស​ភូត​កុហក​ទេ‍»។

លោក Marc Kasowitz ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​លោក​ប្រធានា​ធិបតី​មិន​ដែល​ពិភាក្សា​ពី​ភាព​ស្មោះ​ត្រង់​ជាមួយ​លោក Comey ​ទេ​ទោះ​បី​ក្នុងកាលៈ​ទេសៈ​ណាក៏ដោយ ហើយ​លោក​ប្រធានា​ធិបតី​មិន​ដែល​បញ្ជា​ឬ​ស្នើ​ឲ្យ​លោក Comey ​បញ្ឈប់​ការ​ស៊ើបអង្កេត​អ្នក​ណា​ម្នាក់​ដែរ៕

XS
SM
MD
LG