ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ លុបចោល​ផែនការ​រៀបចំ​កិច្ចប្រជុំ G7 នៅ​ឯ​រមណីយដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Miami


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Dallas រដ្ឋ Texas កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Dallas រដ្ឋ Texas កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

នៅ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​បាន​លុបចោល​ផែនការ​របស់​លោក​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល G7 ឆ្នាំ​២០២០ នៅ​ឯ​រមណីយដ្ឋាន​របស់​លោក ក្នុង​ទីក្រុង Miami រដ្ឋ Florida។

កាលពី​សប្ដាហ៍​មុន លោក​ប្រធានាធិបតី​បាន​បញ្ជាក់​អំពី​ផែនការ​របស់​លោក​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៅ​ឯ​រមណីយដ្ឋាន​ Trump National Doral របស់​លោក ប៉ុន្តែ​ផែនការ​នេះ​ទទួល​បាន​ការ​រិះគន់​យ៉ាង​ច្រើន​ពី​សំណាក់​គូ​ប្រជែង​នយោបាយ​និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​បាន​និយាយ​ថា លោក​ប្រធានាធិបតី​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ។

លោក ត្រាំ បាន​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​របស់​អាមេរិក​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការ​ជំទាស់​នឹង​ផែនការ​យក​រមណីយដ្ឋាន​របស់​លោក​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ​គេ​នៅ​ក្នុង​ពិភពលោក។

សូម្បី​តែ​សមាជិក​គណបក្ស​សាធារណរដ្ឋរបស់​លោក ត្រាំ ​មួយ​ចំនួន ក៏​បាន​រិះគន់​ចំពោះ​ផែនការ​នេះ​ផង​ដែរ។ ​

លោក ត្រាំ បាន​បង្ហោះសារ​លើ​បណ្ដាញ​សង្គម Twitter ថា នឹងមាន​ការ​ពិចារណា​លើ​ទីកន្លែង​ផ្សេង​ទៀត​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​២០២០​នេះ ដែល​អាច​ជា​នៅ​រមណីយដ្ឋាន Camp David រដ្ឋ Maryland ដែល​ជា​ទីតាំង​សម្រាប់​លំហែកាយ​របស់​ប្រធានាធិបតី​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG