ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ G-7 លោកត្រាំមិន​រវល់​ពី​បញ្ហា​​អាកាសធាតុ ​​ប៉ុន្តែ​យល់​ស្រប​លើ​បញ្ហា​យេនឌ័រ​នៅ​ទ្វីប​អាហ្វ្រិក


លោក​ ដូណាល់ ត្រាំ ចូលរួម​កិច្ច​ប្រជុំ​កំពូល G-7 ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ទីក្រុង Biarritz ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ សីហា ២០១៩។

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ យល់​ព្រម​គាំទ្រ​ការ​ផ្តើម​គំនិត​មួយ​ចំនួន​របស់​ក្រុម​ប្រទេស ​G-7 ​ទោះ​ណា​ជា​មាន​របាយការណ៍​ថា​ រដ្ឋបាល​លោក​ចាត់​ទុក​បញ្ហា​ទាំង​នេះ​ថា​ជា​ បញ្ហា​ស្រួល​ដោះ​ស្រាយ​ក៏​ដោយ។

លោក​បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​ G-7 ​ដែល​ជា​សន្និសីទ​មួយ​មាន​ការ​មិន​ស្រុះ​ស្រួល​គ្នា តែ​មានការ​ខ្វែង​គំនិតគ្នា​រវាង​ស.រ.អា.​ និងពួក​សម្ព័ន្ធមិត្ត​អំពី​បញ្ហា​ជា​ច្រើន​ដោយ​មាន​រួម​បញ្ចូល​ ថា​តើត្រូវ​ជួយ​ក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ ​Amazon ដែរ​ឬទេ, ការ​នាំ​យក​ប្រទេស​រុស្សី​ឱ្យ​មក​ចូល​រួម​ជា​ថ្មី​ក្នុង​ក្រុម​ប្រទេស ​G-7​ និង​សង្គ្រាម​ខាង​ពន្ធគយ​ជា​មួយ​ប្រទេស​ចិន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​អាមេរិកាំង​បាន​និយាយ​បញ្ជាក់​ប្រាប់​វីអូអរ​ថា​រដ្ឋបាល​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មូលមតិ​គ្នា​មួយ​ចំនួន​ ជាពិសេស​ក្នុង​វិស័យ​សមភាព​ខាង​យេនឌ័រ​, ភាព​ដៃ​គូ​ជាមួយទ្វីប​អាហ្វ្រិក​ និង​ការ​ផ្លាស់​ប្តូរ​ខាង​ឌីជីថល។

ស.រ.អា.​មិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសាតរ​ស្តី​ពី​ជំនួយ​មាន​ទឹក​ប្រាក់​២០​លាន​ដុល្លារ​ដែល​ក្រុម​ប្រទេស​ G-7​ ជួយរដ្ឋាភិបាល​ប្រេស៊ីល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​ Amazon ទេ។

លោក ត្រាំ​ ក៏​មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ការ​ងារ​អំពី​មហា​សមុទ្រ អកាស​ធាតុ​និង​ជីវ​ចម្រុះ​ដែរ។ ក៏​ប៉ុន្តែ​រដ្ឋបាល​លោក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ Metz Charter ​អំពី​ជីវ​ចម្រុះ​ដែល​ជា​ការ​សន្យា​មួយ​ថា​ នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បាត់​បង់​ជីវ​ចម្រុះ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​ធាតុអាកាស​ដែល​ឆ្លើយ​តប​នឹង​ការ​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ៕

XS
SM
MD
LG