ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋបាល​លោក Trump ទុក​ផ្លូវ​ឲ្យ​ខ្លួន​ឯង​គ្រប់​ច្រក​ចំពោះ​​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​​ប្រទេស​ទាំង​៧


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​លោកស្រី​ទី១​ Melania Trump និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​លើ​យន្តហោះ Air Force One ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅទីក្រុង Palm Beach រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​១០ កុម្ភៈ​២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ថ្លែង​ថា លោក​កំពុង​ពិចារណា​ទៅ​លើ​ បទបញ្ជា​ថ្មី​មួយ​ទាក់​ទិន​នឹង​ច្បាប់​អន្តោប្រវេសន៍ បន្ទាប់​ពី​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ប្រឆាំង​នឹង​បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក ដែល​ហាម​ឃាត់​ជន​ភៀស​ខ្លួន​និង​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ៧ ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​លើ​យន្តហោះ​ប្រធានាធិបតី Air Force One របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា លោក​អាច​នឹង​ចេញ​បទ​បញ្ជា​ថ្មី​មួយ​នៅ​ថ្ងៃចន្ទ ឬ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋបាល​របស់​លោក​សម្រេច​បន្ត​វិធានការ​នេះ។
លោក​បាន​ថ្លែង​ថា វិធានការ​នេះ​ប្រហែល​ជា​ឆាប់​រហ័ស​ជាង​ការពារ​រឿង​ក្តី​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​តុលាការ។ លោក​បាន​ពន្យល់​ក្នុង​សម្តី​ដើម​ថា៖ «យើង​ត្រូវ​រួសរាន់​សម្រច​កិច្ច​ការ​នេះ ដោយ​សារ​តែ​មូលហេតុ​សន្តិសុខ‍»៕

XS
SM
MD
LG