ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃ​អាទិត្យ លោក Trump នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៥ រី​ឯ​លោក Biden នឹង​ឃោសនា​នៅ​រដ្ឋ Pennsylvania


រូបផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអតីតអនុប្រធានាធិបតី Joe Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Florida ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
រូបផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអតីតអនុប្រធានាធិបតី Joe Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Florida ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ដោយ​នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្រាប់​យុទ្ធនាកា​ររក​សំឡេង​ឆ្នោត មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​ នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រឹង​ស្វះស្វែង​ជា​បន្ត​នៅ​ក្នុង​ការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។

នៅ​ថ្ងៃ​អាទិត្យ លោក Trump នឹង​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ Iowa រដ្ឋ North Carolina រដ្ឋ Georgia និង​រដ្ឋ Florida។

ចំណែក​ឯ​លោក Biden វិញ លោក​នឹង​ថ្លែង​សុន្ទកថា​នៅ​ក្នុង​ពិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «ព្រលឹង​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត (Souls to the Polls)» នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania និង​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​មួយ​បន្ទាប់ពី​នោះ។

កាល​ពីថ្ងៃ​សៅរ៍ លោក Trump បាន​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Pennsylvania ចំណែក​ឯ​លោក Biden វិញ នៅ​ក្នុង​រដ្ឋ Michigan។

បើ​យោង​តាម​មធ្យមភាគ​នៃ​ការ​ស្ទង់​មតិ​ចម្បងៗ​ដែល​ចងក្រង​ដោយ​គេហទំព័រ Real Clear Politics លោក Biden និង​លោក Trump មាន​ការ​ប្រជែង​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ Arizona និង​រដ្ឋ North Carolina ចំណែក​ឯ​នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin វិញ គឺ​លោក Trump ស្ថិត​នៅ​ពីក្រោយ​លោក Biden។

អ្នក​បោះឆ្នោត​ជាង ៩២ លាន​នាក់ បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​រួច​ហើយ គិត​ត្រឹម​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ US Elections Project៕

XS
SM
MD
LG