ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​រំពឹង​ធ្វើ​ការ​ចរចា​កាន់​តែ​ច្រើន​ឡើង​ជាមួយ​លោក Putin


ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ Donald Trump និង​ប្រទេស​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​គ្នា​​បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​រួម​របស់ពួកគេ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ Helsinki ប្រទេស​ហ្វាំង​ឡង់កាលពី​ថ្ងៃទី​១៦ កក្កដា ២០១៨។
ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ Donald Trump និង​ប្រទេស​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​គ្នា​​បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​រួម​របស់ពួកគេ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ Helsinki ប្រទេស​ហ្វាំង​ឡង់កាលពី​ថ្ងៃទី​១៦ កក្កដា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​នៅពេល​មាន​សូរសព្ទឈូឆរ​អឺងកង​អំពី​សន្និសីទ​កំពូល​លើក​ដំបូង​របស់​លោក​នៅសប្តាហ៍​នេះ​ជាមួយ​ប្រធា​នា​ធិបតី​រុស្ស៊ីនោះ លោកបាន​ប្រាប់​ឲ្យ​ដឹងថា អាច​មាន​ជំនួប​កំពូល​បែប​នេះ​លើក​ទី២​ជាមួយ​ប្រធានា​ធិបតី Vladimir Putin។

លោកត្រាំ​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធTwitter ដោយ​បាន​ហៅជំនួប​កំពូល​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋ​ធានីហ៊ែលស៊ីនគី​ថា «​ជាការ​ជោគ​ជ័យ​ដ៏​អស្ចារ្យមួយ ​លើកលែង​តែ​ជាមួយ​សត្រូវ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋគឺ​បណ្តាញ​ព័ត៌មាន​ក្លែងក្លាយ»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សរសេរថា «ខ្ញុំ​រំពឹង​នឹងមាន​ជំនួប​លើក​ទី២​របស់​យើង​ដែល​យើង​អាច​ចាប់​ផ្តើម​អនុវត្តនូវ​ចំណុច​ជាច្រើន​ដែល​បាន​ពិភាក្សា​គ្នា ​រួមមានការ​បញ្ឈប់​ភេរវកម្ម ​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ីស្រាអែល ​ការ​រីកសាយ​អាវុធ​នុយក្លែអ៊ែ ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ ​ពាណិជ្ជកម្ម ​ប្រទេស​អ៊ុយ​ក្រែន ​សន្តិភាព​តំបន់​មជ្ឈឹម​បូព៌ា ​ប្រទេស​កូរ៉េខាង​ជើង​និង​បញ្ហា​ផ្សេង​ៗ​ទៀត»។

​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធTwitter មួយ​ទៀត​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បត៍ «ប្រធានាធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​មាន​គោលបំណង​អា​ក្រក់ធ្វើ​ឲ្យ​មើលឃើញការ​ប្រឈមមុខ​ដ៏ខ្លាំង​ជាមួយ​រុស្ស៊ី ទោះ​បីការ​ប្រឈម​នោះ​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ក៏ដោយ»។

​ប្រធានា​ធិបតី​ Putin ​កំពុង​ស្តី​បន្ទោស​កម្លាំង​ខាង​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​អន្តរាយជំនួប​កំពូល​របស់​លោក​ជាមួយ​ប្រធានា​ធិបតី​អាមេ​រិកាំង។

​នៅ​ក្នុង​ការអត្ថា​ធិប្បាយ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ចាក​ចេញពី​ប្រទេស​ផាំងឡង់​ដែល​ទាក់​ទិន​នឹង​ជំនួប​របស់​លោក​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​មក​លោក Putin បាន​ប្រាប់​ពួក​អ្នកការទូត​រុស្ស៊ី​ថា «យើង​យល់​ថា ​មាន​កម្លាំង​នៅ​ក្នុង​សហ រដ្ឋ​អាមេរិក​ដែល​បាន​ប្រុងប្រៀប​លះបង់ទំនាក់​ទំនង​រវាងរុស្ស៊ី​និង​សហរដ្ឋ​អាមេរិកលះ បង់ទំនាក់​ទំនង​នេះ​ដើម្បីមហិច្ឆិតាជម្លោះ​ខាង​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG